ម៉ាឡេស៊ី៖ បើយោងតាមសារព័ត៌មាន The Star បានចុះផ្សាយឲ្យដឹងថា ចោរសម័យឥឡូវ មានសមត្ថភាពអាច Hack ចូល​ប្រព័ន្ធ​សុវត្ថិភាពរបស់រថយន្ត ដែល​ប្រើតេឡេ​បញ្ជាបើកសោរ  ខណៈ​បច្ចុប្បន្នករណីនេះ ​កំពុងកើតមានឡើងនៅក្នុងប្រទេស ម៉ាឡេស៊ី។

ចោរលួចឡានសម័យទំនើប កំពុងប្រើប្រាស់ឧបករណ៍ម៉្យាង (frequency-hacking device)  ដែលប្រតិបត្តិការតាមរយៈកំព្យូទ័រ អនុញ្ញាតឲ្យជនល្មើសអាចសម្រេច​គោលដៅ ក្នុង​រយៈពេលត្រឹមតែប៉ុន្មាន​នាទីប៉ុណ្ណោះ។

ឧបករណ៍ចាប់យកហ្វ្រេកង់ស៍
ឧបករណ៍ចាប់យកហ្វ្រេកង់ស៍

ប្រភពបានឲ្យដឹងថា ឧបករណ៍នេះ ត្រូវបានគេប្រទះឃើញ ដាក់លក់នៅតាមបណ្តា​ហាងលក់គ្រឿងអេឡិចត្រូនិចមួយចំនួន នៅក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំងមានលក់តាម​ហាងទំនិញអនឡាញផងដែរ។

ឧបករណ៍នេះត្រូវបានជនល្មេើសប្រើប្រាស់ដើម្បី Hack ចូលប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត ដោយមិនអនុញ្ញាតឲ្យសម្លេងប្រកាសអាសន្ន (alarm) បន្លឺចេញនោះទេ។

រូបតំណាង
រូបតំណាង

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមជនល្មើសកំពុងបង្កើតបក្សពួក ប្រព្រឹត្តបទល្មើសលួចឡាន តាមរយៈការបង្ហាត់អ្នកចំណូលថ្មី ឲ្យចេះពីរបៀប Hack តាមរយៈ​កំព្យូទ័រ។

គួរឲ្យដឹងទៀតថា ចំពោះរថយន្ត ដែលប្រើសោរបើកទ្វារវិញ ត្រូវ​បាន​គេរាយការណ៍​ថា មានសុវត្ថិភាពជាងរថយន្តដែលប្រើតេឡេបញ្ជាផងដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]