ភ្នំពេញ៖ ភោជនីយដ្ឋាន​អាហារ Fast-food ​​ដ៏ពេញ​និយម​នៅ​រាជធានីភ្នំពេញឈ្មោះថា MyBurgerLab បាន​បញ្ចេញ​នូវបៀប​របប​ថ្មី​ ក្នុង​​ការ​​កុម្ម៉ង់ និង​ទូរទាត់ថ្លៃ​​ម្ហូបអាហារ​ ​នៅ​សាខា​ធំ​របស់ខ្លួន​​នៅមហាវិថី​នរោត្តម។ នៅពេលនេះ អ្នក​ប្រើ​ប្រាស់​កម្មវិធីទូទាត់​​ដោយ​មិន​ប្រើក្រដាស​ប្រាក់ ឈ្មោះថា ផាយ ផេ មិន​ចាំបាច់​ឈរ ​តម្រង់ជួរ​ រង់​​ចាំ​​ទូទាត់​នៅកន្លែង​គិតលុយនោះទេ ប៉ុន្តែ​អាច​ទូទាត់​នៅ​នឹង​តុ​របស់ខ្លួន​បាន​​តាមរយៈ ឧបករណ៍ Tablet។

ប្រើ​ប្រាស់​កម្មវិធីទូទាត់​​ដោយ​មិន​ប្រើក្រដាស​ប្រាក់ ឈ្មោះថា ផាយ ផេ

នាយក​ប្រតិបត្តិក្រុម​ហ៊ុន ផាយ ផេ លោក ថូម៉ាស ផូកូនី បាន​ថ្លែងថា៖

“គោល​ដៅ​របស់យើង គឺ​នាំ​មក​ នូវ​ភាព​​ងាយស្រួល​​នៃ​សេវា​មិន​ប្រើក្រដាស់​ប្រាក់ សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​កម្ពុជា។ ការ​ប្រើប្រាស់ ​បច្ចេក​វិទ្យា ដូចជា​ឧបករណ៍ Xilnex នេះជាដើម​ គឺជា​វិធី​ល្អ​ ដែល​បង្ហាញ​ឲ្យឃើញថាតើ​បច្ចេក​វិទ្យា​អាច​​ ជំនួស​អ្វីបានខ្លះ ដូចជា​ការ​មិន​ចាំបាច់​ចំណាយពេល​​ក្នុងការ​កុម្ម៉ង់​ប៊ើហ្គ័រ​ឈ្ងុយ​ឆ្ងាញ់ជាដើម។ យើង ​មាន​ក្តីរំភើប​ ប្រសិន​បើ​​យើង​អាច​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ស្រដៀងគ្នា​នេះ​​ទូទាំង​ប្រទេស​កម្ពុជា​ នាពេល អនាគត”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]