ថៃ៖ ថ្មីៗនេះ តារាបង្ហាញម៉ូត Belle lelani ដែលជាតារាមួយដួង ទើបតែឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាមម្តាយយ៉ាងក្មេងខ្ចី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើនាង។

នេះក៏ដោយសារនាងបានធ្លាយរូបភាព បណ្តើរសង្សាររបស់ខ្លួននៅទីសាធារណៈព្រមទាំងធ្វើអំពើដោយអសីលធម៌នៅទីប្រជុំជន ដោយគេបានគិតថានាង និងសង្សារ បានឈរថើបគ្នានៅកណ្តាលហាងសាធារណៈមួយកន្លែងគ្មានភាពអៀន និងត្រូវបានគេថតបានដោយចៃដន្យ។  

រូបភាពរបស់តារាស្រី Belle lelani និងមិត្តប្រុស ដែលគេថតបាននៅកណ្តាលហាង
រូបភាពរបស់តារាស្រី Belle lelani និងមិត្តប្រុស ដែលគេថតបាននៅកណ្តាលហាង

ប៉ុន្តែពេលផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី KuiZapShow របស់ទូរទស្សន៍ប៉ុស្តិ៍លេខ one31 កញ្ញា Belle lelani ក៏បានប្រកែកយ៉ាងដាច់ខាត ព្រមទាំងស្រក់ទឹកភ្នែករហាមថានាង និងសង្សារ មិនបានឱបថើបគ្នាដូចអ្វីដែលឃើញក្នុងរូបភាពនោះទេ វាគ្រាន់តែជារូបភាពចៃដន្យពេលសង្សារនាង យកអ្វីដែលចូលក្នុងភ្នែកនាងចេញតែប៉ុណ្ណោះ។

រូបភាពរបស់តារាស្រី Belle lelani និងមិត្តប្រុស ដែលគេថតបាននៅកណ្តាលហាង
រូបភាពរបស់តារាស្រី Belle lelani និងមិត្តប្រុស ដែលគេថតបាននៅចំណតរថយន្ត

ចំណែកឯម្តាយរបស់នាងវិញ ដែលជាតារាសម្តែងស្រីជើងចាស់គឺនាង Keo Aphiradi ក៏បានស្រក់ទឹកភ្នែកដែរថា ខូចចិត្តយ៉ាងខ្លាំង នៅពេលដែលមានរូបកូនស្រីខ្លួន និងសង្សារចេញមកដូច្នេះនៅលើបណ្តាញសង្គម ព្រោះនាងអះអាងថាចិញ្ចឹមកូនមកយ៉ាងល្អជានិច្ច និងប្រាប់កូនស្រីជារឿយៗឱ្យយល់ច្បាស់ពីការដើរហើរនៅក្នុងសង្គមខាងក្រៅ ជាពិសេសគឺនៅទីសាធារណៈនេះឯង។

ហើយជាចុងក្រោយតារាស្រីវ័យក្មេងកញ្ញា Belle lelani ក៏បានសម្តែងការខូចចិត្តយ៉ាងខ្លាំង ដែលបានធ្វើឱ្យម្តាយត្រូវខូចចិត្ត ខូចឈ្មោះ រងការប្រមាថពីសង្គម ព្រោះតែរូបភាពខុសឆ្គងរបស់នាង ដែលចេញមកបែបនេះ៕  

ទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖

តារាស្រី Belle lelani និងម្តាយ ក្នុងកម្មវិធី KuiZapShow
តារាស្រី Belle lelani និងម្តាយស្រក់ទឹកភ្នែក ក្នុងកម្មវិធី KuiZapShow
តារាស្រី Belle lelani ស្រក់ទឹកភ្នែក ក្នុងកម្មវិធី KuiZapShow
តារាស្រី Belle lelani និងមិត្តប្រុស
តារាស្រី Belle lelani និងមិត្តប្រុស
តារាស្រី Belle lelani និងម្តាយ
តារាស្រី Belle lelani

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]