ចិន៖ បុរសកាម៉ាប់ជនជាតិចិនម្នាក់ ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា ជាបុរសដែលធាត់ជាងគេបង្អស់ ក្នុងប្រទេសចិន ជាមួយនឹងទម្ងន់រហូតដល់ទៅជាង ១៧០គីឡូក្រាម ទីបំផុតអាចសម្រកទម្ងន់បាន អស់សឹងតែពាក់កណ្តាល និងសង្ឃឹមថា អាចស្វែងរកមិត្តស្រីម្នាក់ បានក្នុងពេលឆាប់ៗខាងមុខនេះ។

បុរសកាម៉ាប់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Liu Ping

ងាកទៅកាន់អតីតកាលបន្តិច កាលពីកំឡុងឆ្នាំ២០១៧ កន្លងទៅនេះ លោក Liu ធ្លាប់បានថ្លឹងទម្ងន់របស់លោកមើល ដោយមានទម្ងន់ដល់ទៅ ១៧០គីឡូក្រាម រហូតត្រូវបានខាងសារព័ត៌មាន ក្នុងស្រុកជាច្រើន មានការចាប់អារម្មណ៍ និងចុះផ្សាយពីលោកថា ជាមនុស្សដែលធាត់ជាងគេបង្អស់ ប្រចាំនៅក្នុងខេត្ត Hunan ប្រទេសចិន ថែមទៀត។

លោក Liu Ping

នៅក្នុងវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះចែកចាយ ដោយសារព័ត៌មានក្នុងស្រុក Knews លោក Liu បាននិយាយថារៀបរាប់ប្រាប់ថា ចំពោះមូលហេតុដែលធ្វើឲ្យលោក ចេះតែឡើងគីឡូបែបនេះ ក៏ដោយសារតែ លោកតែងតែចូលចិត្តទទួលទានអាហារ ដែលមានរសជាតិឆ្ងាញ់ៗ ហឹរ និងអាហារបែបលក្ខណៈជា ស៊ុប ឬប៊ូហ្វេ សឹងតែរាល់ថ្ងៃ រួមទាំងទទួលទានភេសជ្ជៈ (កូកា) យ៉ាងហោចណាស់ក៏ ២ដបដែរ ក្នុងមួយថ្ងៃ និងញ៉ាំអាហារសំរ៉ន់ ក៏ដូចជា នំកំប៉ិកកំប៉ុកជាច្រើនផ្សេងទៀត។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ដោយសង្កេតឃើញថា រាងកាយកាន់តែធាត់ សុខភាពក៏កាន់តែទ្រុឌទ្រោម ទីបំផុតលោក Liu ក៏បានសម្រេចចិត្តងាកមកហាត់ប្រាណយ៉ាងទៀតទាត់ ក៏ដូចជាកាត់បន្ថយនៃរបបអាហារមួយចំនួន ដើម្បីសុខភាពផងដែរ។ ហើយចាប់តាំងពីពេលនោះមក ជីវិតរបស់លោក Liu ក៏បានចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។

ជាក់ស្តែង កាលពីខែមករា មុននេះ លោក Liu ក៏ទទួលបានការវះកាត់សម្រកទម្ងន់បន្ថែម ពោលគឺ សាច់ក្បាលពោះយារធ្លាក់តែម្តង។ ត្រឹមតែរយៈពេល១ឆ្នាំ គិតរាប់ពីឆ្នាំ២០១៧ រហូតមកទល់ពេល លោក Liu អាចស្រកបានរហូតដល់ទៅ ៧៥គីឡូក្រាមឯណោះ។

បច្ចុប្បន្ន លោក Liu ក៏កំពុងតែមានគោលដៅដ៏សំខាន់ ចំនួន២ ក្នុងជីវិតរបស់ខ្លួន ទី១គឺធ្វើយ៉ាងណាសម្រកឲ្យបាន ១៥គីឡូក្រាមបន្ថែមទៀត និងទី២ លោកសង្ឃឹមថា នឹងអាចស្វែងរកមិត្តស្រីដ៏សាកសមម្នាក់ ធ្វើជាដៃគូស្នេហាផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?   

ទស្សនាវីដេអូខាងក្រោម៖

លោក Liu Ping
លោក Liu Ping
លោក Liu Ping

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]