ហ្វីលីពីន៖ អ្នកានាង Marian Rivera ឬ ភាគច្រើនប្រិយមិត្តតែងតែហៅនាងថា ម៉ារីម៉ា នាងជាកំពូលតារាសម្ដែងមួយរូបលំដាប់ប្រទេសហ្វីលីពីន។ ក្រោយពីរៀបការ នាងមានកូនស្រីម្នាក់រួចមក ជីវិតនាង មើលទៅរឹតតែស្រស់បំព្រង ជាពិសេសទៅទៀត ស្វាមីកំពូលសង្ហា គឺលោក Ding Dong តែងតែមើលថែនាង និងគ្រួរសារបានយ៉ាងល្អមើលទៅកក់ក្ដៅខ្លាំងណាស់ ។

ប្រិយមិត្តតែងតែឃើញ នាងបង្ហោះរូបភាពទាក់ទងនឹងជីវិតឯកជនរបស់នាងជារឿយៗ ក្នុងគណនី អុីនស្តារក្រាមរបស់នាង មើលហើយបានដឹងថា នាង និងស្វាមីទោះបីមានកូនហើយ ក៏ជីវិតរបស់អ្នកទាំង២នៅតែដូចយុវវ័យដូច្នេះដែរ មិនថាការលេងខ្លួន ម៉ូតសក់ ឬការដើរលំហែផ្សេងៗនោះទេ ។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះនូវរូបថ្មីប៉ុន្មានសន្លឹកដែលនាងនិងគ្រួសារបានទៅដើរលេងនៅមាត់សមុទ្រ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺថា នាង និង ស្វាមីលេងខ្លួនឡើង សុិចសុីតែម្ដង បង្អួតសម្រស់ ដូចជាកម្លោះក្រមុំដែលមិនទាន់រៀបការអញ្ចឹង ។

បន្ទាប់ពីរូបភាពបង្ហោះ មិនទាន់បានប៉ុន្មានផងមានអ្នកសរសើរនាងគ្រប់ៗគ្នាថាទោះជារៀបការមានកូន ក៏មិនជាបញ្ហាសម្រាប់នាងដែរ គឺស្អាតជានិច្ចតែម្ដង ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

Marian Rivera និងស្វាមី
អ្នកនាង Marian Rivera
អ្នកនាង Marian Rivera បង្អួតសម្រស់នៅមាត់សមុទ្រ
អ្នកនាង Marian Rivera និងស្វាមីបង្អួតសម្រស់នៅមាត់សមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]