ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងកញ្ញា នី មុនីនាថ បានរៀបចំពិធីសែនចិន ដើម្បីអបអរសាទរ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយនឹងបងប្អូនក្នុងក្រុមគ្រួសារយ៉ាងសប្បាយរីករាយ ពោរពេញទៅដោយស្នាមញញឹម។

ហើយទោះបីជាមិនមែនជាជនជាតិចិនសុទ្ធ ក៏កញ្ញា នី មុនីនាថ បានរៀបចំពិធីសែនថ្ងៃចូលឆ្នាំចិនធំដុំ មិនចាញ់អ្នកជាប់ខ្សែជាជនជាតិចិនមួយចំនួនទៀតនោះដែរ។

ក្នុងនោះដែរ គេក៏សង្កេតឃើញទិដ្ឋភាពទូទៅ ក្នុងផ្ទះវីឡាកូនកាត់របស់កញ្ញា នី មុនីនាថ ដោយនាងបានបើកបង្ហាញនៅក្នុងថ្ងៃសែនចិនម្សិលមិញនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ។

ជាក់ស្តែង គឺឃើញមានគ្រឿងសង្ហារឹម ប្រភេទឈើមួយចំនួន ដែលបានដាក់លម្អនៅក្នុងផ្ទះ ព្រមទាំងមានការរៀបចំតុបតែងផ្សេងៗទៀត ដែលសុទ្ធតែជាសម្ភារៈធ្វើពីឈើភាគច្រើន ទៅតាមចំណង់ចំណូលរបស់នាងថែមទៀតផង។

តោះចង់ដឹងទិដ្ឋភាព ខាងក្នុងផ្ទះវីឡាកូនកាត់របស់តារាសម្តែងស្រីទឹកភ្នែកកញ្ញា នី មុនីនាថ មានសភាពបែបណាខ្លះនោះ យើងមកទស្សនាកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

ទិដ្ឋភាពនៅខាងក្នុងផ្ទះវីឡាកូនកាត់របស់តារាសម្តែងកញ្ញា នី មុនីនាថ

តារាសម្តែងកញ្ញា នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ