ស៊ុយអែត៖ ប្រិយមិត្ដមួយចំនួនធំ ប្រហែលជាដឹងហើយថា ខែ្សបម្រើចំណូលថ្មីដែល Arsenal បានទិញពីក្រុមបិសាចក្រហម Manchester United កីឡាករ Henrikh Mkhitaryan គឺជាកីឡាករដែលពាក់អាវលេខ ៧ ថ្មី ជំនួស Alexis Sanchez ដែលចាកចេញពីក្លិបកាលពីខែមុន។

ប៉ុន្ដែផ្ទុយទៅវិញ ក្នុងនោះក៏មានការងឿងឆ្ងល់ផងដែរ ពីសំណាក់មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ ថាតើហេតុអ្វីបានជាការប្រកួត កាលពីយប់មិញ ក្នុងពាន Europa League រូបគេបែរជាពាក់លេខ ៧៧ ទៅវិញ?

Henrikh Mkhitaryan ពាក់អាវលេខ ៧៧

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ចំពោះមូលហេតុនោះ គឺដោយសារតែ ក្នុងពានរង្វាន់អឺរ៉ុបរដូវកាលនេះ គឺ Alexis Sanchez បានពាក់លេខ៧ នេះ រួចមកហើយឲ្យ Arsenal ទើបក្លិបសម្រេចប្ដូរលេខអាវកីឡាកររូបគេ ពីលេខ ៧ ទៅ៧៧ វិញ។

គួរឲ្យដឹងថា ក្នុងការប្រកួតដែល Arsenal យកឈ្នះក្រុម Ostersunds ៣-០ កាលពីយប់មិញនេះ Mkhitaryan បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រកួតនោះ ដោយអាចបង្កើតគ្រាប់បាល់១គ្រាប់ និងបញ្ចូនគ្រាប់បាល់ឲ្យមិត្ដរួមក្រុមស៊ុត ១គ្រាប់ ផងដែរ ៕  

Henrikh Mkhitaryan ពាក់អាវលេខ ៧៧
Henrikh Mkhitaryan ពាក់អាវលេខ ៧ ក្នុងលីក
អាវលេខ៧ របស់ Arsenal ក្នុងពានអឺរ៉ុប គឺបានពាក់ដោយ Sanchez ហើយរដូវកាលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]