អាមេរិក៖ អាមច៍ផ្កាយមួយដុំ ដែលមានទម្ងន់ ៧០ ផោន (៣១ គីឡូក្រាម) ត្រូវបានលក់ចេញក្នុងតម្លៃជាងពីរសែនដុល្លារអាមេរិក កាលពីថ្ងៃពុធ ទី ១៤ កុម្ភៈ កន្លងទៅថ្មីៗនេះ។

អាចម៍ផ្កាយខាងលើនេះ ជាប្រភេទអាចម៍ផ្កាយ Canyon Diablo ត្រូវបានគេរកឃើញ នៅរណ្តៅ Meteor Crater ស្ថិតក្នុងរដ្ឋអារីហ្សូណា ជាកន្លែងដែលទទួលរងការបះទង្គិចពីការធ្លាក់អាចម៍ផ្កាយដ៏ធំមួយ កាលពីប្រាំមុឺនឆ្នាំមុន។ 

អាចម៍ផ្កាយ Canyon Diablo
រណ្តៅ Meteor Crater

វាត្រូវបានគេដាក់លក់ដេញថ្លៃ នៅលើវេបសាយក្រុមហ៊ុនអចលនទ្រព្យ CHRISTIE’S និងលក់ចេញក្នុងតម្លៃ ២៣៧ ៥០០ ដុល្លារអាមេរិក។ កាលពីមិនទាន់លក់ចេញ ក្រុមហ៊ុនរំពឹងថា នឹងលក់ក្នុងតម្លៃដេញថ្លៃចាប់ពី ១៥០ ០០០ ដុល្លារអាមេរិក រហូតដល់ ២៥០ ០០០ ដុល្លារអាមេរិកផងដែរ។

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អាចម៍ផ្កាយប្រភេទ Canyon Diablo ដែលបានលក់ចេញលើកនេះ ត្រូវបានគេប្រទះជួបយ៉ាងកម្របំផុត ព្រោះវាស្ថិតក្នុងចំណោមពីរភាគរយប៉ុណ្ណោះ នៃដុំអាចផ្កាយ ដែលផ្ទុកទៅដោយសារធាតុដែក។ ម៉្យាងវិញទៀតទ្រង់ទ្រាយរបស់វា មានលក្ខណៈពិសេសខ្លាំង បើប្រៀបធៀបទៅនឹង បំណែកអាចម៍ផ្កាយដទៃទៀត ដែលគេធ្លាប់បានប្រទះឃើញនាពេលកន្លងមក។

លោក Darry Pitt ដែលជាអតីតម្ចាស់កម្មសិទ្ធិអាចម៍ផ្កាយមួយនេះ បានថ្លែងប្រាប់សារព័ត៌មាន CNBC ថា ទីផ្សារលក់ដុំអាចម៍ផ្កាយឥឡូវនេះ កំពុងតែរីកលូតលាស់យ៉ាងខ្លាំង បើប្រៀបធៀបនឹងរយៈពេល ១០ ឆ្នាំមុន វាប្រហែលមានតម្លៃត្រឹម ១ ភាគ ១០ ប៉ុណ្ណោះនៃតម្លៃបច្ចុប្បន្ន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]