ស៊ុយអែត៖ ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅធើ្វស៊ីដល់ទឹកដីក្រុម Oestersunds FK ដោយលទ្ធផល ៣-០ ក្នុងវគ្គ ៣២ក្រុមចុងក្រោយ ជើងទី១ ពានរង្វាន់ Europa League កាលពីយប់មិញនេះ។

Arsenal បានរៀបចំប្រព័ន្ធលេងយ៉ាងល្អ សម្រាប់ការលេងក្រៅដីនេះ ហើយជាលទ្ធផល គឺពួកគេអាចរកគ្រាប់បាល់ចំនួន ៣គ្រាប់ក្រៅដី ដោយទាំង ៣គ្រាប់នោះរកបានដោយខែ្សការពារ Nacho Monreal នាទី១៣ គ្រាប់បាល់បញ្ចូលទីខ្លួនឯងដោយកីឡាករ Papagiannopoulos នាទី២៤ និងគ្រាប់ចុងក្រោយធើ្វបានដោយខែ្សបម្រើឆ្នើម Mesut Ozil នាទី៥៨។

ចប់ការប្រកួត Arsenal បានយកឈ្នះក្រុមរបស់ប្រទេសស៊ុយអែត Oestersunds FK ដោយលទ្ធផល ៣-០ នៅជើងទី១ វគ្គ៣២ ក្រុមចុងក្រោយ ពានរង្វាន់ Europa League។

គួរឲ្យដឹងថា ជើងទី២ នឹងត្រូវធើ្វឡើងនៅយប់ថៃ្ងទី២២ ចូលថៃ្ង ២៣ សប្ដាហ៍ក្រោយនេះ វេលាម៉ោង ៣:០៥នាទីរំលងអធ្រាត្រ នៅទឹកដី Emirate វិញម្ដង ៕ 

ការប្រកួតទាំងអស់កាលពីយប់មិញ
Oestersunds FK 0 - 3 Arsenal
Oestersunds FK 0 - 3 Arsenal
Oestersunds FK 0 - 3 Arsenal
Oestersunds FK 0 - 3 Arsenal
Oestersunds FK 0 - 3 Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]