ភ្នំពេញ៖ ទំនាក់ទំនងស្នេហា របស់តារាស្រីប្រុស នៅស្រុកខ្មែរ ភាគច្រើន តែងមានការលាក់បាំង ព្រោះតែម្នាក់ៗ ពិតមិនចង់បាត់បង់ប្រជាប្រិយភាព ពីអ្នកគាំទ្រ ដោយសាររឿងនេះទេ ។

ផ្ទុយខុសដាច់ពីតារាទាំងនោះ តារាសម្ដែងស្រី ដែលប្រឡូកវិថីសិល្បៈ ចាស់ឆ្នាំ កញ្ញា កែវ ផល្លីកា បែរជាដាច់ចិត្តទម្លាយ មុខមាត់គូស្នេហ៍ ដោយគ្មានការបារម្ភ សូម្បីបន្តិច។

នេះបើតាមរូបភាព ដែលផេកហ្វេសប៊ុក មួយបានបែកចាយរូបភាព កញ្ញា និងម្ចាស់ចិត្ត ក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ កាលពីម្សិលមិញនេះ។

យ៉ាងណាមិញ គ្រប់គ្នារំពឹងថា ការបង្ហាញមុខគូស្នេហ៍ ឲ្យមហាជនបានស្គាល់បែបនេះ គឺជាសញ្ញា នៃថ្ងៃជ័យមង្គលជាក់ជាមិនខាន ព្រោះគេក៏កម្រឃើញ មានតារាណា ហ៊ានប្រកាសរឿងរ៉ាវផ្ទាល់ខ្លួនបែបនេះណាស់៕

កែវ ផល្លីកា
កែវ ផល្លីកា
កែវ ផល្លីកា បង្ហាញមុខគូស្នេហ៍
កែវ ផល្លីកា បង្ហាញមុខគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ផល្លីកា