ភ្នំពេញ៖ ទំនាក់ទំនងមិត្តភាពរបស់កញ្ញា​ ឱក សុគន្ធកញ្ញា ជាមួយមិត្តរួមទ្រនំ អ្នកនាង សុគន្ធ និសា ត្រូវបានគេដឹងច្បាស់ថា អ្នកទាំង២ ស្រលាញ់គ្នាខ្លាំង ប្រៀបដូចបងប្អូន ហើយបើទោះជាបែបនេះ មែន តែតារាស្រីទាំង២ កម្របង្ហាញទំនាក់ទំនងនេះ ចេញឲ្យមហាជនបានដឹងណាស់ ។

ប៉ុន្តែមុននេះ ក៏មានការបែកធ្លាយវីដេអូខ្លីមួយ លើបណ្ដាញសង្គម ឲ្យឃើញពីការហាត់សម ចម្រៀងរួមគ្នារវាងអ្នកនាង សុគន្ធ និសា និងកញ្ញា ឱក សុគន្ធកញ្ញា សម្រាប់សម្ដែងជូន ទស្សនិកជនបានទស្សនា ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងវីដេអូនោះ គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា សមច្រៀងលើកនេះ ពិតជាលេងសើចច្រើនខ្លាំងណាស់ ថែមទាំងកូរ សុគន្ធ និសា ឡើងចាស់ដៃទៀតផង។

ទាំងនេះ បង្ហាញកាន់តែច្បាស់ថា ចរិតម្ចាស់បទ «ចង់ទៅ ទៅៗ» រូបនេះ ពិតជាពូកែលេងច្រើន មិនធម្មតាទេ រីឯទំនាក់ទំនងមិត្តភាព នៃការរាប់អានរបស់អ្នកទាំង២ ក៏ស្អិតរមួត មិនធម្មតាដែរ៕

តោះបើចង់ដឹង ឱក សុគន្ធកញ្ញា កូរខ្លាំងប៉ុណ្ណា ទស្សនាវីដេអូខាងក្រោម៖ 

ឱក សុគន្ធកញ្ញា
សុគន្ធ និសា
ហាត់សមចម្រៀងជាមួយ សុគន្ធ និសា ឱក សុគន្ធកញ្ញា កូរខ្លាំងមិនធម្មតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា