អុីតាលី៖ បព្វជិតជនជាតិរ៉ូមុាំងឈ្មោះ Valentine គឺជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងទិវានៃសេចក្តីស្រលាញ់ ដែលត្រូវបានគេប្រារព្ធធ្វើឡើងនាថ្ងៃទី ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីស្តារ កាលពីពេលថ្មីៗនេះ ឲ្យដឹងថា  អ្នកជំនាញមួយក្រុមមកពីសាកលវិទ្យាល័យ Padua ប្រទេសអុីតាលី បានបង្ហើបឲ្យពិភពលោកបានដឹងពីមុខមាត់ (សន្និដ្ឋាន) របស់បុព្វជិតរូបនេះ ដែលបានស្លាប់ទៅ កាលពី ១ ៨០០ ឆ្នាំមុន។

មុខមាត់ 3D របស់ Valentine

អ្នកជំនាញបានសាងសង់រូបរាង (ទ្រង់ទ្រាយមុខ) របស់លោក Valentine ចេញពីគ្រោងឆ្អឹងលលាដ៏ក្បាល ដែលត្រូវបានគេយករក្សាទុក។

មុខមាត់ 3D របស់ Valentine

បច្ចុប្បន្នគេជឿថាឆ្អឹងលលាដ៏ក្បាលរបស់គាត់ ត្រូវបានរក្សាទុកនៅព្រះវិហារ​ Basilica of Saint Mary in Cosmedin មានទីតាំងស្ថិតនៅទីក្រុង រ៉ូម ប្រទេសអុីតាលី។

គួររម្លឹកថា លោក Valentine ត្រូវបានអធិរាជ Claudius ទី២ ចេញព្រះរាជបញ្ជា ប្រហារជីវិត នៅថ្ងៃទី ១៤ កុម្ភៈ  ឆ្នាំ ២៦៩ នៃគ្រិស្តសករាជ បន្ទាប់ពីលោកបានប្រឆាំងនឹងច្បាប់របស់ប្រទេស ដែលហាមប្រាមមិនឲ្យគូស្នេហ៍វ័យក្មេងរៀបការនឹងគ្នា។

ក្រោយមកថ្ងៃដែលលោកត្រូវបានគេប្រហារជីវិតនោះ ត្រូវបានមនុស្សម្នា ប្រារព្ធជាទិវានៃសេចក្តីស្រលាញ់ជារៀងរាល់ឆ្នាំតរហូតមកដល់សព្វថ្ងៃ ដើម្បីរម្លឹកដល់វីរភាព របស់លោក៕

ឆ្ឆឹងលលាដ៏ក្បាល របស់ Valentine
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]