បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី​ F5 F5 Youth និង F5 6GB ក្រុមហ៊ុន​ OPPO បាន​នាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO​ A83​ ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។​

ស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB

លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា​ បានឲ្យដឹងថា៖​

“យើងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នៅទីនេះនាពេលកន្លង ដូច្នេះហើយទើបយើងសម្រេចចិត្តយកមកនូវទូរស័ព្ទស៊េរី​ថ្មីដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។​”

ស្មាតហ្វូន OPPO A83 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយផ្ទៃអេក្រង់ខាងក្រៅរាងកោង និងធំទំហំ 5.7 អ៊ីញ ហើយមានកម្រិតភាពច្បាស់ 1440 X 720 ភិចស៊ែល។ ទូរស័ព្ទដៃនេះ ក៏មានភ្ជាប់មកនូវបច្ចេកវិទ្យាជួយចាប់យកភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិ ក៏ដូចជាកាម៉េរ៉ាមុខទំហំ 8 មេហ្គាភិចស៊ែល និងកាម៉េរ៉ាក្រោយ 13 មេហ្គាភិចស៊ែល ដែលមានមុខងារ Ultra-HD។

នាពេលកន្លងមកនេះគេសង្កេតឃើញថា ទូរស័ព្ទដៃរបស់​ OPPO ក៏ទទួលការពេញនិយមយ៉ាងខ្លាំពីសំណាក់តារាល្បីៗក្នុងប្រទេសកម្ពុជា ដូចជា៖លោក ជា វណ្ណារិទ្ធ និង​លោក​ ចន អាឡិចហ្សូរ៉ា ជាដើម។​​

លោក ជា វណ្ណារិទ្ធ និង ភរិយា
លោក ចន អាឡិចហ្សូរ៉ា

ស្មាតហ្វូននេះត្រូវបានបំពាក់ដោយស៊ីភីយូប្រភេទ Octa-Core រត់ក្នុងល្បឿន 2.5GHz និង RAM ទំហំ 3GB, អង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 32GB ​ដែលអាចឲ្យអ្នកប្រើបាស់លេងនិងប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ដោយស៊ីថ្មតិចទៀតផង។​ចំពោះថាមពលថ្មវិញមានទំហំរហូតដល់ទៅ 3,180 mAh ដែលអាច​អោយ​​ប្រើ​ប្រាស់​បានរហូតដល់ទៅ១៣ម៉ោងកន្លះ ព្រមទាំងអាចសាកថ្មបានលឿនប្រកបដោយសុវត្ថិភាព។

ស្មាតហ្វូន​ OPPO A83 ក៏មានលក្ខណៈ​ពិសេស​នៃ​បច្ចេកវិទ្យា​ដោះ​សោរ ដោយសម្គាល់ផ្ទៃមុខផងដែរ ដែលក្រុមហ៊ុនអះអាងថា វា​អាច​ដោះសោរទូរស័ព្ទប្រើរយៈពេលតែ 0.18 វិនាទីប៉ុណ្ណោះ។ OPPO A83 មានពីរពណ៌សម្រាប់​ជ្រើស​រើស គឺមានពណ៌ទឹកមាស និងពណ៌ខ្មៅ ហើយមានតម្លៃត្រឹមតែ 229 ដុល្លារ​ ក្នុងប្រទេសកម្ពុជា។​

OPPO គឺជាក្រុមហ៊ុនតែមួយគត់ដែលផលិតនូវស្មាតហ្វូន​ មានអេក្រង់កោងធំច្រើនជាងគេរហូតដល់ទៅ៤ស៊េរី ងាយស្រួលសម្រាប់អតិថិជនជ្រើសរើស គឺ OPPO​ F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]