រូបភាពដ៏អស្ចារ្យមួយ ដែលគេមិនធ្លាប់បានឃើញកាលពីមុន គឺគេឃើញកូនង៉ែតដែលនៅក្នុងផ្ទៃម្ដាយកំពុងតែស្ងាប។ ឧបករណ៍មួយក្នុងចំណោម ១២ដែលបានបង្កើតដោយអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ Durham University បានធ្វើឲ្យចាប់ចិត្តជាខ្លាំង ដែលអាចបង្ហាញថាកូនង៉ែតនៅក្នុងផ្ទៃក៏ចេះស្ងាបដែរ។

ដើម្បីធ្វើការពិសោធន៍ លោកស្រាវជ្រាវបានយក ស្រ្ដីមានផ្ទៃពោះចំនួន ១៥នាក់ មកឆ្លុះមើលពោះ ៤ដងក្នុងកំឡុងពេលដែលមានផ្ទៃពោះ ហើយឆ្លុះចុងក្រោយបំផុតគឺនៅពេលដែល ស្រ្ដីទាំងនោះទំងន់បាន៣៦សប្ដាហ៍។

យោងតាមការពីសោធន៍ អ្នកខ្លះបាននិយាយថា កូនង៉ែតទាំងនោះមិនមែនស្ងាបនោះទេ គឺគ្រាន់តែបើក និងបិទមាត់តែប៉ុណ្ណោះ ប៉ុន្ដែលោក Nadja Ressland ដែលជាអ្នកស្រាវជ្រាវមានប្រសាសន៍ថា ឧបករណ៍ឆ្លុះនេះ បានបង្ហាញរូបដែលច្បាស់ ហើយនេះគឺជាចលនាស្ងាប។ ប៉ុន្មានសប្ដាហ៍ក្រោយមក ម្ដាយទាំងនោះសម្រាលកូនបានម្នាក់មូយ ក្នុងនោះមានស្រី៨ និង ប្រុស៧។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]