ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាម ដោយសារ​កៀប​ជាមួយ​ដើមឈើ និង​ម្នាក់​ទៀតរបួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​រថយន្ត​មួយ​គ្រឿងបើក​លឿន​បាន​ជ្រុល​ទៅ​បុក​ដើមឈើ​នៅ​ម្តុំ​លោកយាយ​ម៉ៅ ផ្លូវ​ឡើង​ទៅ​ឧទ្យាន​ជាតិ​គិរី​រម្យ ។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។

បុរស​២​នាក់​បាន​ស្លាប់​ភ្លាម ដោយសារ​កៀប​ជាមួយ​ដើមឈើ និង​ម្នាក់​ទៀតរបួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

តាម​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច​ឲ្យ​ដឹង​ថា បុរស​២​នាក់​ដែល​ស្លាប់​នោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​មាន​អាយុ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​អ្នក​រង​របួសធ្ងន់​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ ។ប្រភព​ព័ត៌មាន​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់ដាយ ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-១០១៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​ឧ​ទ្យា​ជាតិ​គិរី​រម្យ ពី​ខាង​លិចទៅ​ខាងកើត ។ លុះ​ទៅ​ដល់​ចំណុច​លោកយាយ​ម៉ៅ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្ដាលឲ្យ​អ្នក​ជិះ​ក្នុង​នោះ​២​នាក់​កៀប​ជាប់​ក្នុង​រថយន្ត​ជាមួយ​ដើមឈើ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​របួសធ្ងន់ ។

បុរស​២​នាក់​ដែល​ស្លាប់​នោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​មាន​អាយុ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ

ក្រោយ​កើតហេតុ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ជំនាញ​ទៅ​ជួយ​យក​អ្នក​ដែល​កៀប​ស្លាប់​នៅ​ក្នុង​រថយន្ត និង​ទាក់ទង​ហៅ​រថយន្ត​មក​ដឹក​អ្នក​របួសធ្ងន់​យក​ទៅ​សង្គ្រោះ ។ មន្ត្រី​នគរបាល​បន្ត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នេះ រថយន្ត​ខូចខាត​ធ្ងន់​មើល​មិន​យល់ និង​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​សាច់ញាតិ​មក​ទទួលយក ៕

មន្ត្រី​នគរបាល​បន្ត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នេះ រថយន្ត​ខូចខាត​ធ្ងន់​មើល​មិន​យល់ និង​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​សាច់ញាតិ​មក​ទទួលយក

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]