បរទេស៖ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមានបារាំង Paris Saint-Germain កីឡាករ Neymar បានទទូចឲ្យក្រុមទាំងមូលប្រមូលផ្ដុំអារម្មណ៍ឡើងវិញ នឹងត្រៀមសងសឹកសម្រាប់ជើងទី២ ក្រោយបរាជ័យកាលពីយប់មិញ។ 

Neymar

PSG បានភ្លាត់ចាញ់ Real Madrid ដោយលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី១ នៅទឹកដីអេស្ប៉ាញ កាលពីយប់ម្សិលមិញនេះ។

ក្នុងការប្រកួតនេះ Ronaldo គឺជាតួអង្គដ៏សំខាន់ ដែលជួយឲ្យក្រុមម្ចាស់ផ្ទះ យកឈ្នះនូវការប្រកួតដ៏សំខាន់មួយនេះ ពោលគឺ រូបគេអាចរកបាន ២គ្រាប់ ក្រោយ PSG រកគ្រាប់នាំមុខមុន និងបន្ថែមគ្រាប់ទី៣ ដោយខែ្សការពារ Marcelo ។ 

Ronaldo រកបាន ២គ្រាប់យប់មិញ

ក្រោយចប់ការប្រកួត កីឡាករជម្រើសជាតិប្រេស៊ីល Neymar បាននិយាយថា៖ «អ្វីៗមិនទាន់សម្រេចនៅឡើយទេ ជើងទី២ គឺនៅរង់ចាំពួកយើងដើម្បីមានឱកាសតបតទៅលើពួកគេវិញ» ៕ 

Ronaldo និង Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]