ភ្នំពេញ៖ គ្រាន់តែនិយាយដល់ ប្តីប្រពន្ធតារាវ័យក្មេង កំពូលផ្អែមល្ហែម ស្រលាញ់គ្នា១០ឆ្នាំ ព្រមទាំងជោគជ័យក្នុងមុខជំនួញនោះ ប្រិយមិត្តប្រាកដជាជ្រាបជាមិនខាន គឺតារាស្រីគង់ ចាន់ស្រីមុំ ជាមួយនឹងស្វាមីទីស្រលាញ់ពូកែថ្នាក់ថ្នម លោកគឹម សីហា។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ក៏ត្រូវបានគេដឹងថា តារាទាំងពីរនេះកំពុងអបអរសប្បាយចិត្ត ជាមួយនឹងការទទួលបានសមាជិកថ្មី ដែលកំពុងតែចាប់កំណើតនៅក្នុងផ្ទៃរបស់តារាស្រី គង់ ចាន់ស្រីមុំផងដែរ។

មិនតែប៉ុណ្ណោះ នៅក្នុងឱកាសទិវានៃស្រលាញ់នេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះជាសារមួយ រំលឹកពីកាដូអនុស្សាវរីយ៍ចាស់ ដែលនាងទទួលបានពីលោកគឹម សីហា កាលពី១០ឆ្នាំមុន។ ដោយក្នុងនោះនាងមានលើកឡើងថា៖

«កាដូរយៈពេល ១០ ឆ្នាំ ទើបដាច់ចិត្តយកមកប្រើ ស្របពេលទទួលបានកាដូប្រចាំជីវិតទៀត កាលពី ១០ ឆ្នាំមុនវាជាធុង cute មួយដែលពោរពេញទៅដោយផ្កាកុលាប និង ស្ករសូកូឡាជាច្រើនដ៏គួរអោយស្រលាញ់ ប៉ុន្តែពេលនេះបានក្លាយទៅជាធុង សំរាប់កូនបងក្អួតហើយ ថ្ងៃ14 កុម្ភះ 2008 >>> <<< ថ្ងៃ14 កុម្ភះ 2018 ជាថ្ងៃគម្រប់ខួបរយៈពេល ១០ឆ្នាំ ដែលយើងបានស្រលាញ់គ្នា»៕

រូបកាលពីច្រើនឆ្នាំមុន
ធុងCute ដែលសីហាជូនកាលពី១០ឆ្នាំមុន
ស្រីមុំយកមកប្រើបច្ចុប្បន្ន
ប្តីប្រពន្ធផ្អែមល្ហែម គង់ ចាន់ស្រីមុំ និងគឹម សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ