អាមេរិក៖ តារាស្រីញញឹមស្រស់ Tiffany សមាជិកក្រុមចម្រៀងកំពូល Girls Generation ត្រូវបានគេដឹងថា កាលពីមួយរយៈពេលមុននេះ នាងបានចាកចេញពីប្រទេសកូរ៉េ ដើម្បីទៅសិក្សាផ្នែកសិល្បៈបន្តនៅអាមេរិក ហើយការចាកឆ្ងាយរបស់នាងលើកនេះ គឺគ្មានកំណត់ថាពេលណា នឹងត្រូវមកវិញនោះទេ។

ប៉ុន្តែមិនថាយ៉ាងណា បើទោះបីជាតារាស្រីរូបនេះ ទៅរស់នៅមេរិកទៅហើយក្តី ប៉ុន្តែនាងនៅតែមានការងារសិល្បៈ ធ្វើនៅទីនោះជាបន្តបន្ទាប់ ដូចជាការថតម៉ូតសម្រាប់ទស្សនាវដ្តី ក៏ដូចជាចូលរួមក្នុងកម្មវិធីFashion Show ជាដើម។

តារាស្រី Tiffany កំពុងបន្តការងារសិល្បៈនៅអាមេរិក

លើសពីនេះទៅទៀតនោះ Tiffany ក៏ត្រូវបានអ្នកចាប់អារម្មណ៍ឃើញថា នាងមានចំណង់ចំណូលចិត្តថ្មី ទៅលើការចាក់សាក់ផងដែរ។ បើយោងតាមការបង្ហោះរូប ក៏ដូចជាវីដេអូមួយចំនួន ដោយអ្នកចាក់សាក់ល្បីឈ្មោះមួយរូប នៅឯទីក្រុង ញូវយ៉ក Jonathan Valena (a.k.a JonBoy) បានបង្ហាញឲ្យឃើញ ពីសមត្ថភាពពិសេសថ្មី របស់តារាស្រីKpopរូបនេះ ជាមួយនឹងការចាក់សាក់អក្សរ«GG» ទៅលើដៃរបស់លោក ដែលពាក្យនេះមានន័យទៅដល់ ក្រុមចម្រៀងGirls Generation ហៅកាត់ថា GG។

តារាស្រី Tiffany និងវិចិត្រករចាក់សាក់ល្បីឈ្មោះនៅញូវយ៉ក

មិនតែប៉ុណ្ណោះ Tiffany ក៏បានបន្ថែមស្នាមសាក់ចំនួនផ្សេងទៀត នៅលើដៃរបស់នាងផងដែរ ដោយនៅលើម្រាមដៃខាងស្តាំនាងសាក់ពាក្យថា «Dreamer» និងមួយទៀតមានពាក្យថា «Toujours Belle» ដែលវាមានអត្ថន័យដល់ ភាពស្រស់ស្អាតជានិច្ច។

ពិតជាមិនធម្មតាឡើយ ទៅអាមេរិកមួយរយៈ ពេលនេះTiffany បង្កើនសមត្ថភាពពិសេសថ្មី ជាមួយនឹងជំនាញសាក់រូបទៀត។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រក៏សង្ឃឹមថា Tiffany នឹងមកជួបអ្នកគាំទ្រជាថ្មីម្តងទៀតផងដែរ ៕

តារាស្រី Tiffany កំពុងសាក់ពាក្យ "GG" លើដៃវិចិត្រករចាក់សាក់ល្បីឈ្មោះ
តារាស្រី Tiffany កំពុងសាក់ពាក្យ "GG" លើដៃវិចិត្រករចាក់សាក់ល្បីឈ្មោះ
តារាស្រី Tiffany សាក់ពាក្យ "GG" លើដៃវិចិត្រករចាក់សាក់ល្បីឈ្មោះ
តារាស្រី Tiffany
តារាស្រី Tiffany បន្តការងារសិល្បៈនៅអាមេរិក
តារាស្រី Tiffany បន្តការងារសិល្បៈនៅអាមេរិក
តារាស្រី Tiffany បន្តការងារសិល្បៈនៅអាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]