ភ្នំពេញ៖ CC Double O ដែលជាហាងលក់សម្លៀកបំពាក់ដ៏ពេញនិយម និងឈានមុខគេនៅក្នុងប្រទេសថៃនោះ ក៏កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ និងអ្នកនិយមសម្លៀកបំពាក់ទាន់សម័យ នៅក្នុងប្រទេសកម្ពុជាផងដែរ។

នៅក្នុងឱកាសចូលឆ្នាំចិន ឆ្នាំ ២០១៨ នេះ CC Double O បានរៀបចំម៉ូតអាវយឺតពិសេស ដែលត្រូវបានច្នៃឡើងយ៉ាងស្អាត ដោយមានភ្ជាក់ជាមួយអក្សរ Cambodia នៅខាងមុខ សម្រាប់កម្ពុជា ហើយមានលក់តែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ដែលអាវយឺតម៉ូតពិសេសនេះ គឺជាកាដូដ៏សាកសមបំផុត សម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកនៅក្នុងឱកាសចូលឆ្នាំថ្មីនេះ។

ត្រឹមតែអាំងប៉ាវមួយសន្លឹកនៅមិនទាន់គ្រប់គ្រាន់ និងមិនសូវទំនងប៉ុន្មានទេ ប៉ុន្តែបើសិនជាអ្នកមានភ្ជាប់ជាមួយថង់យួរដ៏ស្រស់ស្អាត ដែលវេចខ្ចប់ជាមួយអាវម៉ូតពិសេសនេះទៀត ធានាថា មនុស្សពិសេសរបស់អ្នកនឹងពេញចិត្តតែម្តង។

CC Double O

គួរបញ្ជាក់ថា CC Double O មានលក់សម្លៀកបំពាក់ ស្បែកជើង កាបូប រួមនិងសម្ភារៈផ្សេងៗទៀតសម្រាប់បុរស និងនារី ហើយនៅក្នុងឱកាសចូលឆ្នាំចិននេះ លោកអ្នកនឹងទទួលបាន PowerBank ពី CC Double O ដោយឥតថ្លៃ ដោយគ្រាន់តែចំណាយចាប់ពី ១៥០ ដុល្លារឡើងទៅ។ កម្មវិធីជូនកាដូពិសេសនេះ មានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ តែប៉ុណ្ណោះ។

ធ្វើដំណើរទៅកាន់ CC Double O ដែលមានទីតាំងនៅផ្សារទំនើប Aeon Mall ឥឡូវនេះ ដើម្បីទទួលបានអាវម៉ូតពិសេស និងកាដូក្នុងឱកាសឆ្នាំថ្មី។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក និង អ៊ីនស្តាក្រាម CC Double O Cambodia៕  

CC Double O
CC Double O
CC Double O
CC Double O
CC Double O
CC Double O
CC Double O

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]