ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក កែវ វាសនា ជាតារាចម្រៀងមួយដួងដែលមានសម្លេងពិរោះ តែងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជាច្រើនរហូតមកដល់បច្ចុប្បន្ន។

ដោយឡែក ក្រោយពីរៀបការរួចមកសង្កេតឃើញថា តារាប្រុសរួបនេះ ហាក់ដូចជាមានភាពផ្អែមល្ហែម និង សុភមង្គលខ្លាំងមែនទែន ទោះបីជាលោករវល់នឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយក្តី ប៉ុន្តែលោកតែងតែផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូនជានិច្ច ។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ក៏បានឃើញប្រពន្ធលោក កែវ វាសនា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្តាញសង្គមហ្វេសបុក ខណៈពេលដែលជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ផងដែរ ដោយលោកបានជូននូវគ្រឿងអលង្ការដល់ប្រពន្ធជាទីស្រលាញ់របស់លោកជាយ៉ាងច្រើនតែម្តង ។

ក្នុងនោះផងដែរ ក៏បានធ្វើឲ្យមហាជនជាច្រើនមានការភា្ញក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរនៅទឹកចិត្តរបស់លោក ដែលធ្វើដាក់ភរិយាយ៉ាងដូច្នេះណាស់៕   

កែវ វាសនា និងភរិយាកូន
កែវ វាសនា និងភរិយាកូន
កែវ វាសនា និងប្រពន្ធ
លោក កែវ វាសនា ជូនគ្រឿងអលង្ការដល់ភរិយាយ៉ាងច្រើន
លោក កែវ វាសនា ជូនគ្រឿងអលង្ការដល់ភរិយាយ៉ាងច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា