ភ្នំពេញ ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Money Tree បានផ្ដល់ជូនអាហាររូបករណ៍ ៥០% និង១០០%ទៅដល់សិស្សានុសិស្សនៃអង្គការមូលនិធិកុមារកម្ពុជា និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ដើម្បីសិក្សាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្មវិធី Money Tree។

Money Tree ផ្ដល់ជូនអាហាររូបករណ៍៥០% និង១០០% ដល់អង្គការមូលនិធិកុមារកម្ពុជា

នាយកប្រចាំប្រទេសរបស់សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ លោក Dom Sharpe បានថ្លែងថា កម្មវិធីសិក្សានេះ មានបញ្ជូលជីវិតជាក់ស្ដែង និងជីវិតរស់នៅរបស់សិស្ស ហើយសិស្សានុសិស្សនឹងទទូលបានចំណេះដឹងច្រើនបំផុត ដែលរស់នៅក្នុងសង្គម ។

លោក Dom Sharpe នាយកប្រចាំប្រទេសរបស់សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ

លោកបន្ដថា កម្មវិធីសិក្សាដែលមានលក្ខណៈបែបនេះ សិស្សានុសិស្សនឹងមានឱកាសការរៀនសូត្របានល្អផងដែរ ។ កម្មវិធីសិក្សារបស់សាលាឡៃហ្គឺ តែងតែធ្វើឲ្យសិស្សឆ្ងល់ និងចង់ដឹង តើស្អែកមុខវិជ្ជារៀនបន្ទាប់គឺអ្វី? ទាំងអស់នេះបានផ្សារភ្ជាប់យ៉ាងសំខាន់ ជាមួយជីវិតជាក់ស្ដែងរបស់សិស្សានុសិស្ស ។

ចំណែកលោក Michael Reyes ស្ថាបនិក និងជានាយកក្រុមហ៊ុន Money Tree Asia Pacific បានលើកឡើងថា ក្រុមហ៊ុន Money Tree បាននឹងកំពុងសហការជាមួយសាលារៀន ដើម្បីពង្រឹងទៅលើចំណេះដឹងសិស្សានុសិស្ស ហើយកម្មវិធីនឹងមានអត្ថប្រយោជន៍ដល់សិស្សានុសិស្សទាំងអស់។

លោក Michael Reyes ស្ថាបនិក និងជានាយកក្រុមហ៊ុន Money Tree Asia Pacific

គួរបញ្ជាក់ថា អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយលោក ស្ដុត និសិន អតីតនាយកប្រតិបត្តិផ្នែកទីផ្សារហូលីវូត ។ សព្វថ្ងៃនេះ សាលានេះមានសិស្សដល់ទៅ ២១០០នាក់ ដែលតម្រូវឲ្យសាលាត្រូវបង្កើនការប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ដើម្បីធានាឲ្យបាននូវភាគជោគជ័យសម្រាប់ពួកគេ ៕

Money Tree ផ្ដល់ជូនអាហាររូបករណ៍៥០% និង១០០% ដល់អង្គការមូលនិធិកុមារកម្ពុជា
Money Tree ផ្ដល់ជូនអាហាររូបករណ៍៥០% និង១០០% ដល់អង្គការមូលនិធិកុមារកម្ពុជា
Money Tree ផ្ដល់ជូនអាហាររូបករណ៍៥០% និង១០០% ដល់អង្គការមូលនិធិកុមារកម្ពុជា
Money Tree ផ្ដល់ជូនអាហាររូបករណ៍៥០% និង១០០% ដល់អង្គការមូលនិធិកុមារកម្ពុជា
Money Tree ផ្ដល់ជូនអាហាររូបករណ៍៥០% និង១០០% ដល់អង្គការមូលនិធិកុមារកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]