បរទេស៖ បុរសម្នាក់ ដែលអះអាងថា បានធ្វើដំណើរត្រឡប់មកពីឆ្នាំ ២០​៣០ កាលពីពេលថ្មីៗនេះ ត្រូវបានគេធ្វើតេស្តសួរចម្លើយ ជាមួយនឹងឧបករណ៍ «Lie Detector» ដើម្បីចង់ដឹងថា រូបគេបាននិយាយការពិត ឬជាការកុហក។

ឧបករណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចនិយមប្រើប្រាស់ ក្នុងការសួរចម្លើយពីពួកជនល្មើស។ ខណៈដែលជនល្មើស មានការដកដង្ហើមញាប់ ឬឡើងសម្ពាធឈាមជាដើម ឧបករណ៍​នេះ នឹងចង្អុលប្រាប់ថា រូបគេកំពុងនិយាយកុហក។

រូបតំណាង៖ ការធ្វើ​តេស្តសួរចម្លើយជាមួយនឹងឧបករណ៍ Lie Detector

គូររម្លឹកថា បុរសម្នាក់ ដែលត្រូវបានគេស្គាល់ត្រឹមឈ្មោះ Noah បានអះអាងថា រូបគេបានធ្វើដំណើរឆ្លងភព និងត្រលប់មកពីឆ្នាំ ២០៣០ ទាំងប្រថុយប្រថាន ដើម្បីឲ្យដំណឹង​ដល់មនុស្សលោក អំពីរឿងរ៉ាវ ដែលនឹងកើតមាននៅពេលអនាគត។

ប្រភពបានឲ្យដឹងថា ហេតុតែចង់ឲ្យមនុស្សមួយចំនួន ជឿលើសម្តីរបស់គេ Noah បានសម្រេចចិត្ត ឲ្យឧបករណ៍ «Lie Detector» ធ្វើតេស្ត ក្រោមការរៀបចំពីឆាណែល​យូធូបឈ្មោះ ApexTV ដែលមានអ្នកចុចតាមដាន ឬ Subscribe ប្រមាណជាង ៣សែននាក់ ។

បុរសឈ្មោះ Noah ដែលអះអាង​ថាបានឆ្លងភព
បុរសឈ្មោះ Noah ដែលអះអាង​ថាបានឆ្លងភព

ក្រោយពីបានធ្វើតេស្តរួច អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ម៉ាស៊ីនបានលោតនូវសញ្ញា «True» ដែលមានន័យថា Noah ពុំបាននិយាយកុហកឡើយ។

សូមបញ្ជាក់ថា លោក Noah បានអះអាងអំពីហេតុការណ៍មួយចំនួន ដែលនឹងកើតមានឡើង នាពេលអនាគត រួមមាន៖

នៅឆ្នាំ ២០២០ បន្ទាប់ពីការបោះឆ្នោតចប់សព្វគ្រប់ លោកដូណាល់ ត្រាំ នឹងបន្តតំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក។

នៅឆ្នាំ ២០២១ បច្ចេកវិទ្យាវ័យឆ្លាត AI (Artificial Intelligence) នឹងរីកលូតលាស់កាន់ តែខ្លាំង។

នៅឆ្នាំ ២០២១ មនុស្សយើងអាចផលិតវែនតាម៉្យាង ដែលមានមុខងារប្រហាក់ប្រហែល​នឹងកំព្យូទ័រនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ជុំវិញរឿងខាងលើនេះ មនុស្សមួយចំនួននៅតែមានមន្ទិលសង្ស័យ ដោយអ្នកខ្លះមាន​ជំនឿថា វាជាការរៀបចំតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត បុគ្គល​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​គេសួរចម្លើយ នៅតែអាច ធ្វើយ៉ាងណាកុំឲ្យឧបករណ៍ «Lie Detector» ចាប់ចំណុចខ្សោយបានផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]