ចូលឆ្នាំចិន ឆ្នាំនេះបានលឺព័ត៌មានថា ឱក សុគន្ធកញ្ញា នឹងទៅជួបបងប្អូនយើងនៅខេត្តសៀមរាប ហើយនឹងមានអាំងប៉ាវប្លែកៗដើម្បីបន្ធូរអារម្មណ៍ពីទុក្ខកង្វល់ ឲ្យទទួលបាន ង៉ូវហេង កើនមាន កើនប្រាក់ហូរចូលឥតឈប គឺតាមរយៈការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំអស្ចារ្យមិនធ្លាប់មានពីមុនមក BOOSTRONG ROCK ON FIRE TOUR CONCERT 2018 ។

ឱក សុគន្ធកញ្ញា ទៅលេងសៀមរាបថ្ងៃចូលឆ្នាំចិន

តាមរយៈការប្រគំតន្ត្រីបែប រ៉ក រ៉ក នេះយើងឃើញថានឹងមានវត្តមានកំពូលតារាចម្រៀងដែលជំនាញខាងចង្វាក់រ៉ក រ៉ក ជាច្រើននឹងមកអង្រួនអារម្មណ៍បងប្អូនអ្នកខេត្តសៀមរាបយើង ហើយអ្វីដែលរិតតែពិសេសនិងធ្វើឲ្យកក្រើកទៀតនោះគឺ កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជាគឺ កញ្ញា ឱក សុគន្ធកញ្ញា នឹងចូលរួមការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏អស្ចារ្យនេះ។ លើសពីនេះទៅទៀត ដើម្បីជាចំណងដៃ អាំងប៉ាវសម្រាប់ឆ្នាំថ្មីនេះ ឱក សុគន្ធកញ្ញា និងមានបទចម្រៀងបែបរ៉ក រ៉ក ពិសេស ព្រមជាមួយក្បាច់រាំង នឹងការស្លៀកពាក់បែបរ៉ក ប្លែកៗ នៅរាត្រីនោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បើតាមសម្ដីរបស់កញ្ញាបានឲ្យដឹងថា៖

“កញ្ញា នឹងមាន show ពិសេសជួនដល់បងប្អូនដែលរស់នៅខេត្តសៀមរាបទាំងអស់គ្នាតាមរយៈការប្រគំតន្ត្រី BOOSTRONG នេះ។ ហើយកញ្ញាសែនសប្បាយរីករាយណាស់ដែលបានទៅជួបបងប្អូនយើងនៅខេត្តសៀមរាបក្នុងឱកាសចូលឆ្នាំថ្មីនេះ ដូច្នេះហើយសូមបងប្អូនអ្នកសៀមរាបរង់ចាំជួបគ្នាកុំបីខាន ហេង ហេង ឆ្នាំថ្មី ហេង ហេងទាំងអស់គ្នា។”

សូមបញ្ជាក់ផងដែរថាភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នឹងរៀបចំការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំអស្ចារ្យមិនធ្លាប់មានពីមុនមកនៅថ្ងៃទី 17 កុម្ភៈ ក្នុងដីឡូត៍ចុងកៅស៊ូ ទីរួមខេត្តសៀមរាប។ ការប្រគំតន្ត្រីនេះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV ចាប់ពីម៉ោង 8 យប់ផងដែរ។

ឱក សុគន្ធកញ្ញា ទៅលេងសៀមរាបថ្ងៃចូលឆ្នាំចិន
ឱក សុគន្ធកញ្ញា ទៅលេងសៀមរាបថ្ងៃចូលឆ្នាំចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]