បរទេស៖ មុនជំនួបដ៏ធំនៅយប់នេះ ទល់នឹងក្រុមខ្លាំង Paris Saint-Germain ខែ្សប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo បានលេងល្បែងមួយទុកជាការលំហែកាយ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនេះ។

នៅក្នុងវីដេអូឃ្លីប ដែលបានបង្ហោះក្នុងគណនី Instagram ដោយម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះ បានបង្ហាញពីសកម្មភាព នៃការលេងបោះកូនបាល់ចូលក្នុងដបកែវមួយ ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ អមជាមួយនឹងការសរសេរខ្លឹមសារ ក្នុងវីដេអូនោះផងដែរថា «នេះគឺជាល្បែងដែលខ្ញុំចូលចិត្ដ» ។  

Ronaldo សម្រាកយកកម្លាំង ដោយលេងល្បែងមួយទុកជាការកម្សាន្ដ
Ronaldo សម្រាកយកកម្លាំង ដោយលេងល្បែងមួយទុកជាការកម្សាន្ដ

គួរឲ្យដឹងផងដែរថា PSG នឹងត្រូវទៅសួរសុខទុក្ខ Real Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ធំជាងគេក្នុងទ្វីបអឺរ៉ុប យប់នេះ វេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត្រ ខណៈកាលពីឆ្នាំ២០១៥ ក្រុមទាំង២ ក៏ធ្លាប់ជួបគ្នាម្ដងដែរ ដែលគ្រានោះ PSG បានចាញ់ Real ក្នុងលទ្ធផល ១-០ សរុបទាំង ២ជើង ៕ 

Ronaldo
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]