ភ្នំពេញ៖ តារាកំប្លែងវ័យក្មេង មានរូបសម្រស់ស្រស់ស្អាត កញ្ញាវ៉ាន់ នីឡា ធ្លាប់តែនៅលើឆាកនាំមហាជន ក៏ដូចជាទស្សនិកជន បានសើចសប្បាយ ក៏ប៉ុន្តែពេលនេះនាងបែរជាយំសម្រក់ទឹកភ្នែកយ៉ាងដូច្នោះ។

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញថាតារាកំប្លែងមានរូបសម្រស់ស្អាតរូបនេះ មានភាពមមាញឹកខ្លាំង នៅពេលដែលបានឡើងលេងកំប្លែងនៅក្នុងការប្រគុំតន្ត្រីជាច្រើន មិនថានៅក្នុងក្រុង និងតាមខេត្ត គឺនាងសឹងតែគ្មានពេលសម្រាកមិនបាន ខណៈពេលដែលខ្លួន កំពុងនៅក្នុងវ័យសិក្សាផងនោះ។

យ៉ាងណាមិញក្រៅពីការងារខ្លាំងលើទាំងប៉ុន្មាននេះ តារារូបនេះក៏មានការរកស៊ីលក់ដូរផលិតផលរបស់ខ្លួន នៅក្នុងបណ្តាញសង្គមផងដែរ។ ដោយឡែក តារាគ្រប់រូបនៅពេលដែលបានឡើងឆាក គឺតែងតែមានភាពសប្បាយរីករាយជានិច្ច តែនៅខាងក្រៅគេក៏មានរឿង និងទុក្ខជាច្រើន ដូចជាកញ្ញាវ៉ាន់ នីឡា តារាកំប្លែងរូបនេះផងដែរ។

ដោយនៅក្នុងបណ្តាញសង្គមរបស់នាង បានបង្ហោះរូបភាពជាមួយនឹងទឹកភ្នែកហូរមក និងបានរៀបរាប់ពីជំងឺដែលខ្លួនមាន នៅក្នុងនោះនាងបាននិយាយថា៖«ខ្ញុំមានជំងឺមួយ ដែលមនុស្សជុំវិញខ្លួនរបស់ខ្ញុំគេពិបាកនឹងយល់? គ្រាន់តែដឹងថាមួយរយៈនេះខ្ញុំឆាប់ខឹង ឆាប់ភ័យ ឆាប់ហត់ ហើយភ្លឹកៗ ហើយពេលភ័យ គឺចុកដង្ហើម! ខ្ញុំមិនចង់មានជំងឺនេះទេ»៕

តារាកំប្លែងវ័យក្មេងកញ្ញាវ៉ាន់ នីឡា
តារាកំប្លែងវ័យក្មេងកញ្ញាវ៉ាន់ នីឡា
តារាកំប្លែងវ័យក្មេងកញ្ញាវ៉ាន់ នីឡា
តារាកំប្លែងវ័យក្មេងកញ្ញាវ៉ាន់ នីឡា
ជំងីដែលតារាកំប្លែងវ័យក្មេងកញ្ញាវ៉ាន់ នីឡា បានកើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា