ភ្នំពេញ​ ៖ ​បន្ទាប់ពី​បញ្ចប់​ពិធី​បូជាសព​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ តារាចម្រៀង​ប្រចាំផលិតកម្មថោន ថោ​ន ​ក​ញ្ញា ស៊ូ ស៊ី​រី​កា បានចប់រួចរាល់ កញ្ញានិងគ្រួសារ ក៏បានប្រកាស​កំណត់​យក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​គម្រប់​ខួប​០៧​ថ្ងៃ​ ឧទ្ទិស​កុសល​ជូន​ម្តាយ​របស់ខ្លួន​ ដែល​ទើប​មរណភាព​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ។

ក្រោយពី​ទទួលបាន​ដំណឹង​ នៃ​ការស្លាប់​ម្តាយ​របស់​កញ្ញា ស៊ូ ស៊ី​រី​កា ខាងលើនេះ គេ​សង្កេតឃើញ​មិត្តភក្តិ​ និង​ទស្សនិកជន​ជាច្រើន​ បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​នាង ជាពិសេស ក៏មានវត្តមានតារាស្រីប្រុស រួមទ្រំមួយចំនួន ឆ្លៀតពេលចូលរួម ពិធីបុណ្យ គម្រប់ខួប៧ថ្ងៃ អ្នកម្ដាយរបស់ ស៊ីរីកា ទៀតផង។

ទឹកចិត្តមួយនេះ បានបង្ហាញពីទំនាក់ទំនងនៃការរាប់អានយ៉ាងល្អ ប្រៀបដូចបងប្អូន ព្រោះបើទោះជាតារាទាំងនោះ មានការងាររវល់យ៉ាងណាក្ដី ក៏ពួកគេមិនភ្លេច ចូលរួមពិធីបុណ្យម្ដាយ កញ្ញា ដែរ ។  

គួរបញ្ជាក់ដែរថា អ្នក​ម្តាយ​កញ្ញា ស៊ូ ស៊ី​រី​កា បានទទួល​មរណភាព​កាលពី​ រសៀល​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ៥៣​ឆ្នាំ​  ហើយការចាកចេញមួយនេះបានបន្សល់នូវ សេចក្ដីទុក្ខសោកក្រៀមក្រំ យ៉ាងខ្លាំងចំពោះកញ្ញា ក៏ដូចជាសមាជិកគ្រួសារនៃសព ៕

តារាស្រីប្រុសទាំងនេះ មិនភ្លេចចូលរួមគម្រប់ខួប៧ថ្ងៃ ម្ដាយ ស៊ីរីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ ស៊ីរីកា