ភ្នំពេញ៖ បទចម្រៀងមរតកដើមដែលល្បីៗកាលពីជំនាន់មុនជាច្រើន បានក្លាយជាបទល្បីម្តងទៀតនាពេលបច្ចុប្បន្ន ដោយសារតែមានការកកាយ យកមកច្រៀង ដោយតារាចម្រៀងល្បីៗ។

ដោយឡែក ដូចដែលប្រិយមិត្តជ្រាបច្បាស់ហើយ ពេលខ្លះបទចម្រៀងមរតកដើមតែមួយបទ តែត្រូវបានយកមកច្រៀងដោយតារាចម្រៀងជាច្រើននាក់ ដូច្នេះហើយបទចម្រៀងមួយបទនោះ ក៏ពិរោះទៅតាម បែបផែននៃសម្លេងរបស់តារាចម្រៀងទាំងនោះរៀងៗខ្លួន ដូចគ្នា។

យ៉ាងណាមិញ ថ្ងៃនេះផងដែរ ខ្មែរឡូត នឹងនាំអារម្មណ៍របស់ប្រិយមិត្តទាំងអស់គ្នា ទៅស្តាប់បទចម្រៀង មរតកដើមមួយបទ មានចំណងជើងថា «កូនស្រីអ្នកនេសាទ» ដែលបកស្រាយដោយតារា៣ដួងដូចជា អ្នកនាង មាស សុខសោភាព កញ្ញា ហង្ស សុជាតា និងកុមារី អ៊ុក សុវណ្ណារី។ ហើយប្រិយមិត្ត ជួយដាក់ពិន្ទុមើល ថាតើតារាចម្រៀងរូបណា ដែលច្រៀងចម្រៀងមួយបទនេះពិរោះជាងគេ?

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖

១. «កូនស្រីអ្នកនេសាទ» ច្រៀងដោយ មាស សុខសោភា 

២. «កូនស្រីអ្នកនេសាទ» ច្រៀងដោយ ហ្សង សុជាតា

៣. «កូនស្រីអ្នកនេសាទ» ច្រៀងដោយ អ៊ុក សុវណ្ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា