ជប៉ុន៖ បន្ទុះភ្នំភ្លើង  គឺជាគ្រោះធម្មជាតិដ៏កាចសាហាវមួយ ដែលអាចឆក់យកជីវិតមនុស្សរាប់ពាន់ រាប់មុឺននាក់ ព្រមទាំងបង្ខំឲ្យមនុស្សជាច្រើន ជម្លៀសចាកចេញពីលំនៅឋាន ដើម្បីរកទីកន្លែងមានសុវត្ថិភាព។

រូបតំណាង

ជាក់ស្តែង ភ្នំភ្លើង Kikai ដែលមានទីតាំងស្ថិតនៅភាគខាងត្បូង ប្រទេសជប៉ុន ធ្លាប់បានសម្លាប់ជីវិតមនុស្សជាច្រើន កាលពី ៧ ៣០០ឆ្នាំមុន។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រកំពុងមានការព្រួយបារម្ភ ខ្លាចក្រែងភ្នំភ្លើងនេះ អាចផ្ទុះឡើងជាថ្មីម្តងទៀត ខណៈដែលគេមិនអាចព្យាករណ៍បានថា វានឹងផ្ទុះឡើងនៅពេលណា ឲ្យប្រាកដឡើយ។

យ៉ាងណាមិញ តាមអះអាងបានបញ្ជាក់ថា បើភ្នំភ្លើង Kikai នេះ ផ្ទុះឡើងមែននោះ វានឹងអាចឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ ១០០លាននាក់ឯណោះ និងបង្កើតឲ្យមាន «Volcanic Winter» 

គួរឲ្យដឹងថា Volcanic Winter កើតឡើងនៅពេល ដែលកម្ទេចកំទី ឬផេះ នៃបំផ្ទុះភ្នំភ្លើង ក្នុងកម្រិតបរិមាណដ៏ច្រើន រសាត់អណ្តែតទៅក្នុងបរិយាកាស។

ទន្ទឹមនឹងនេះផងដែរ អ្នកជំនាញបានរកឃើញថា បច្ចុប្បន្ននេះ ដោម (កំពូលមានសណ្ឋានក្រឡូម ឬមាត់ភ្នំភ្លើង) របស់កម្អែលភ្នំភ្លើង Kikai (Lava Dome) មានចម្ងាយត្រឹមតែ ៣០ម៉ែត្រប៉ុណ្ណោះ ពីផ្ទៃខាងលើ។

យ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្ត បានដឹងទៀតថា លទ្ធភាពនៃបន្ទុះភ្នំភ្លើង​ដ៏កាចសាហាវខាងលើនេះ ស្ថិតក្នុងកម្រិតភាគរយដ៏ទាបប៉ុណ្ណោះ ៕   

ភ្នំភ្លើង Kikai
ភ្នំភ្លើង Kikai ស្ថិតនៅភាគខាងត្បូង ប្រទេសជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]