ភ្នំពេញ៖ CC Double O ដែលជាម៉ាកសម្លៀកបំពាក់ពេញនិយមបំផុតនៅក្នុងប្រទេសថៃ បានមកដល់កម្ពុជានាពេលថ្មីៗកន្លងទៅ ដោយបានពាំនាំនូវម៉ូតសម្លៀកបំពាក់ពេញនិយម ទាន់សម័យ ស្អាតៗជាច្រើន សម្រាប់មិត្តយុវវ័យ និងអ្នកនិយមភាពស៊ីវិល័យនៅក្នុងប្រទេសកម្ពុជា។

នាពេលថ្មីៗនេះ CC Double O បានចេញម៉ូតអាវថ្មី ដែលច្នៃឡើងយ៉ាងពិសេសសម្រាប់កម្ពុជា ហើយមានលក់នៅតែប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយអាវយឺតសាច់ទន់ល្មើយ ដែលមានអក្សរ Cambodia នៅចំពីមុខ ដែលតំណាងឲ្យប្រទេសកម្ពុជាផ្ទាល់តែម្តង។

ជាមួយនឹងជម្រើសដល់ទៅ ៤ ពណ៌ ដែលសុទ្ធសឹងតែជាពណ៌កំពុងពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជានោះ ម៉ូតអាវយឺតថ្មីរបស់ CC Double O នេះ ពិតជាស្អាត និងសាកសមគ្រប់ភេទ គ្រប់វ័យតែម្តង។

ម៉ូតអាវថ្មីពិសេស ដែល CC Double O ច្នៃសម្រាប់តែកម្ពុជានោះ មានលក់នៅថ្ងៃនេះហើយ!

គួរបញ្ជាក់ថា CC Double O មានជិត ៥០ សាខានៅក្នុងប្រទេសថៃ និងកំពុងទទួលបានការគាំទ្រខ្លាំងបំផុតពីសំណាក់យុវវ័យថៃ។ ក្រៅពីសម្លៀកបំពាក់ បុរស នារី CC Double O ក៏មានមានផលិតផលជាច្រើនទៀតដូចជា ស្បែកជើង កាបូប រួមនិងសម្ភារៈផ្សេងៗទៀតផងដែរ។

បើស្រឡាញ់អាវម៉ូតថ្មី ដែលច្នៃឡើងពិសេសសម្រាប់កម្ពុជានេះ អាចរកជាវបាននៅ CC Double O ដែលមានទីតាំងនៅផ្សារទំនើប AEON MALL ជាន់ផ្ទាល់ដី។

សូមប្រញ៉ាប់រួសរាន់ទាំងអស់គ្នា ព្រោះទំនិញនេះពិតជាពិសេសម្រាប់កម្ពុជា ហើយមានចំនួនកំណត់ទៀតផង បើមិនបានទិញ ប្រយ័ត្នស្តាយក្រោយណា។

ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុក និង អ៊ីនស្តាក្រាម CC Double O Cambodia៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]