ភ្នំពេញ៖ ស្របពេលជាមួយ ភាពមមាញឹករបស់តារាចម្រៀងដ៏ល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ លើសពីនេះ រាល់ចម្រៀងដែលលោកបានបញ្ចេញ សុទ្ធតែទទួលបានការគាំទ្រខ្លាំងពីមហាជនជាច្រើន។

យ៉ាងណាមិញ ស្របពេលជាមួយនឹងការងាររវល់ រកពេលសម្រាកគ្មាននោះ ឃើញថាសុភមង្គលនៅក្នុងគ្រួសាររបស់នៅតែផ្អែមល្ហែម ដោយលោកតែងតែផ្តល់ភាពកក់ក្តៅឲ្យគ្រួសារជានិច្ចនោះ។

ជាក់ពិតណាស់ បច្ចុប្បន្នជីវិតឯកជនរបស់តារារូបនេះកាន់តែឡូយឆាយ ខណៈពេលដែលការងារសិល្បៈជោគជ័យដើរទន្ទឹមគ្នា មិនថាលុយឡាន និងផ្ទះនោះទេ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់លោកតែងតែថតនៅទិដ្ឋភាពនៅក្នុងផ្ទះ ដែលក្នុងនោះមើលទៅពិតជាស្អាត ការរៀបចំគួរឲ្យចង់រស់នៅ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្របានសរសើរដ៏លោកដែលបានខិតខំប្រឹងប្រែង រហូតបានដល់ថ្ងៃនេះមានលុយ ឡាន ផ្ទះ និងភរិយាដែលគួរឲ្យស្រលាញ់តែងតែថ្នាក់ថ្នមប្តីនោះ៕ 

លោកឆាយ វីរៈយុទ្ធ
លោកឆាយ វីរៈយុទ្ធ
លោកឆាយ វីរៈយុទ្ធ និងភរិយា
លោកឆាយ វីរៈយុទ្ធ
លោកឆាយ វីរៈយុទ្ធ
ផ្ទះរបស់លោកឆាយ វីរៈយុទ្ធ
ផ្ទះរបស់លោកឆាយ វីរៈយុទ្ធ
ផ្ទះរបស់លោកឆាយ វីរៈយុទ្ធ
ផ្ទះរបស់លោកឆាយ វីរៈយុទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ