ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែកុម្ភៈនេះ គឺជាទិវានៃសេចក្តីស្រលាញ់ ដែលមានប្រទេសធំៗជាច្រើននៅជុំវិញពិភពលោក បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរនៅក្នុងទិវាដ៏រីករាយមួយនេះ។

ក្នុងនោះដែរ ប្រទេសកម្ពុជាយើង ក៏ជាប្រទេសមួយដែលបានទទួលឥទ្ធិពលនៃទិវាថ្ងៃនៃសេចក្តីស្រលាញ់នេះ ពីបណ្តាប្រទេសនានាផងដែរ ដោយជារៀងរាល់ឆ្នាំ មានមនុស្សជាច្រើន ជាពិសេសគឺយុវវ័យប្រុសស្រីបាននាំគ្នាជូនកាដូជាតុក្កតា គ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត ជូនដល់គ្នាទៅវិញទៅមកយ៉ាងរីករាយ។

ហើយអ្វីដែលមិនអាចខ្វះបាន និងមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេស កម្ពុជាយើង ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ គឺជាការជូនផ្កាកុលាបក្រហមដល់គ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីទំហំនៃទឹកចិត្តស្រលាញ់ ដែលមានទៅកាន់មនុស្សម្នាក់ទៀត។

ជាក់ស្តែងតារាស្រីល្បីៗនៅក្នុងប្រទេសទាំងនេះ គឺបានទទួលនូវបាច់ផ្កាពណ៌ក្រហមពីមនុស្សជាទីស្រលាញ់យ៉ាងស្រស់ស្អាត ហើយចំណែកឯតារាមួយចំនួនទៀតក៏បានទទួលកាដូផ្សេងពី មនុស្សដែលខ្លួនស្រលាញ់ជាច្រើនទៀតផងដែរ។

តោះចង់ដឹងថាមានតារាអ្នកសិល្បៈខ្មែររូបណាខ្លះ ដែលបានទទួលកាដូ និងបាច់ផ្កា នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ នេះ យើងមកតាមដានទាំងអស់គ្នាដួចខាងក្រោម៖ 

អ្នកនាង ភិន សុដាលីស បានបាច់ផ្កាមួយបាច់ធំ
លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ បានទទួលកាដូពិសេសមួយ
កញ្ញា ហេង ចន្ថា បានទទួលបាច់ផ្កា ពីមនុស្សពិសេស
កញ្ញា វីរៈ និច បានបាច់ផ្កាមួយបាច់ធំ
លោក សុគន្ធ ថេរ៉ាយុ បានបាច់ផ្កាមួយបាច់ដែរ
អ្នកនាង យក់ ថិតរដ្ឋា ក៏បានបាច់ផ្កាដែរ
អ្នកនាង ពេជ្រ សោភា បានបាច់ផ្កាដ៏ធំ
កញ្ញា ថន លក្ខិណា បានបាច់ផ្កា ពីបងស្រីបង្កើត
តារាសម្តែងលោក តេង ឡុង បានបាច់ផ្កាមួយបាច់ធំ
អ្នកនាង យុគ ចិន្តា បានចាប់ផ្កាដ៏ស្រស់ស្អាតពីក្មួយស្រី
អ្នកនាង យុគ ចិន្តា បានចាប់ផ្កាដ៏ស្រស់ស្អាតពីក្មួយស្រី
កញ្ញា នៅ សូនីតា បានបាច់ផ្កា និងកាដូជាវត្ថុអនុស្សាវរីយ៍ជាច្រើន
កញ្ញា បេនី យ៉ាំង បានបាច់ផ្កាធំៗ៣បាច់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា