(ភ្នំពេញ)៖ កីឡាការិនីកម្ពុជាពីររូប​ទទួល​បាន​មេដាយ​មាស និង​មេដាយ​ប្រាក់​ ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​ជើង​ឯកអាស៊ី នៅ​ប្រទេស​មីយ៉ាន់ម៉ា លើ​វិញ្ញាសា «Individual Time Trail Women Master»។ ការប្រកួតនេះ មានកីឡាការិនីមកពីប្រទេសចំនួន២៤ ចូលរួលប្រកួតប្រជែង។

កីឡាការិនីដែលទទួលបានមេដាយនេះរួមមាន៖ កីឡា​ការិនី ហេង ស៊ីវឡាង ទទួល​បាន​មេដាយ​មាស និង​កីឡា​ការិនី ហេង ស៊ីវហ្គិច ទទួល​បាន​មេដាយ​ប្រាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកជោគជ័យនេះ ​ជា​មោទនភាព​​មួយ​ទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយបាន​បង្ហាញ​អំពី​ការ​រីកចម្រើន​លើ​វិស័យ​កីឡា​ ក្រោម​ការ​ដឹកនាំ​របស់​បណ្ឌិត​សភាចារ្យ​​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា៕

កីឡាការិនីកម្ពុជាពីររូប​ទទួល​បាន​មេដាយ​មាស និង​មេដាយ​ប្រាក់​ ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​ជើង​ឯកអាស៊ី នៅ​ប្រទេស​មីយ៉ាន់ម៉ា
កីឡាការិនីកម្ពុជាពីររូប​ទទួល​បាន​មេដាយ​មាស និង​មេដាយ​ប្រាក់​ ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​ជើង​ឯកអាស៊ី នៅ​ប្រទេស​មីយ៉ាន់ម៉ា
កីឡាការិនីដែលទទួលបានមេដាយនេះរួមមាន៖ កីឡា​ការិនី ហេង ស៊ីវឡាង ទទួល​បាន​មេដាយ​មាស និង​កីឡា​ការិនី ហេង ស៊ីវហ្គិច ទទួល​បាន​មេដាយ​ប្រាក់

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]