អ៊ីតាលី៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានទប់ស្មើក្រុមម្ចាស់ផ្ទះ Juventus ដោយលទ្ធផល ២-២ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ កាលពីយប់មិញនេះ។

ចាប់ផ្ដើមតង់ទី១ បានត្រឹម២នាទី ខែ្សប្រយុទ្ធ Higuain បានស៊ុតបាល់បញ្ចូលទី ក្រោយបានបាល់ពីមិត្ដរួមក្រុម ។

ចូលដល់នាទីទី៩ ខែ្សប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន រូបនេះដដែល ធើ្វបានគ្រាប់ទី២ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្រោយកីឡាករ Spur បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។

ចូលដល់នាទី៣៥ Harry Kane ញាក់ដាច់ Buffon ទាត់សងបាន១គ្រាប់វិញ ធើ្វឲ្យ Spur តាមពីក្រោយ Juventus ក្នុងតង់ទី១ ដោយលទ្ធផល ២-១។

ចូលដល់តង់ទី២ នាទី៧១ Christian Eriksen បានស៊ុតគ្រាប់បាល់ Free Kick បញ្ចូលទីយ៉ាងល្អជួយ Spurs តាមស្មើក្រុមម្ចាស់ផ្ទះ ២-២ និងមានសង្ឃឹមសម្រាប់ជើងក្រោយនៅទឹកដី Webley ប្រទេសអង់គ្លេស។

ចំណែកឯមួយគូទៀត កាលពីម្សិលមិញនេះ គឺក្រុមខ្លាំង Manchester City បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Basel ដោយលទ្ធផល ៤-០ ៕  

្Juventus 2-2 Spur
្Juventus 2-2 Spur
្Juventus 2-2 Spur
្Juventus 2-2 Spur
្Juventus 2-2 Spur
្Juventus 2-2 Spur

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]