ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា សន្ទុះប្រជាប្រិយភាពរបស់ តារាចម្រៀងវ័យក្មេងពន្លកថ្មី របស់ផលិតកម្មរស្មីហង្សមាស លោក សុវត្ថិ សិរីវុឌ្ឈ លោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ កាន់តែកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីថ្ងៃដែល ពួកគេបង្ហាញមុខ ជាផ្លូវការក្នុងថ្ងៃដំបូងមកម្ល៉េះ។

ក្នុងនោះផងដែរ បទចម្រៀង «កែវភ្នែក» របស់អ្នកទាំង៣ ក៏កំពុងតែក្លាយជាបទ ដែលពេញនិយម ក្នុងស្រទាប់យុវវ័យ ជាពិសេសសម្រាប់អ្នកគាំទ្រស្រីៗតែម្តង។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសនោះ នៅមុននេះបន្តិច ផលិតកម្ម រស្មីហង្សមាស ក៏បានបង្ហោះបទថ្មីរបស់កម្លោះទាំង៣មួយបទទៀត ដែលមានចំណងជើងថា« Welcome To Phnom Penh»  លើបណ្ដាញសង្គម  រីឯអត្ថន័យ គឺបានរៀបរាប់យ៉ាងលម្អិត ពីសម្រស់រាជធានីភ្នំពេញ ចំពោះចង្វាក់ភ្លេងវិញក៏ពិរោះ ហាក់ស៊ីសង្វាក់នឹងសម្លេងពួកគេទៀតផង។

ក្នុងនោះ គ្រប់គ្នាបានរំពឹងយ៉ាងខ្លាំងថាកូនប្រុសទាំង៣ របស់ ព្រាប សុវត្ថិ ព្រួតដៃគ្នាជាម្ដងទៀត ច្រៀងបទថ្មីនេះ មុខជាអាចឆក់យកបេះដូងទស្សនិក អ្នកគាំទ្រ មិនចាញ់បទដំបូងៗ របស់ពួកគេឡើយ៕

ចង់ជ្រាបច្បាស់ ស្ដាប់បទថ្មីរបស់ កម្លោះសង្ហាទាំង៣នាក់នេះ ទាំងអស់គ្នា៖

កូនប្រុសទាំង៣ របស់ ព្រាប សុវត្ថិ
លោក សុវត្ថិ មុនីវណ្ណ
លោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ សិរីវុឌ្ឈ
កូនប្រុសទាំង៣ របស់ ព្រាប សុវត្ថិ ព្រួតដៃគ្នាជាម្ដងទៀត ច្រៀងបទថ្មី រៀបរាប់ពីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ