ភ្នំពេញ៖ តារាចម្រៀងស្រី មាស សុខសោភា បច្ចុប្បន្ននេះ ដូចជាឡើងកូដខ្លាំងគួរឲ្យកត់សម្គាល់ ទោះបីជាបានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំហើយក៏ដោយក្តី ប៉ុន្តែតារារូបនេះ ក៏លេងខ្លួនស៊ិចស៊ី សឹងតែមិនឲ្យចាញ់តារាក្រោយៗបន្តិចនោះទេ ។

ជាក់ស្តែង កាលពីម្សិលមិញ តារាមួយដួងនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងទំព័រហ្វេសបុករបស់នាង ខណៈពេលដែលនាងបានទៅច្រៀងលើឆាកប្រគុំតន្រ្តីមួយកន្លែង ។

ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្តនោះគឺ ខណៈពេលដែលនាងច្រៀង សកម្មភាពរបស់នាងហាក់សឹងតែគ្រប់បែបបទតែម្តង ដោយនាងបានច្រៀងផង ឈរផង អង្គុយផង ហើយថែមទាំង ចុះមកក្រោមឆាកច្រៀង ចាប់ដៃមហាជនផង ដែលមើលទៅហាក់ដូចជាជិតស្និទ្ធជាមួយទស្សនិកជន ។​ ហើយវា ជាសកម្មភាពមួយដ៏កម្រមានតារាចម្រៀងណាដែលធ្វើដូចនាងបែបនេះណាស់។

យ៉ាងណាមិញ ធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសក៏សប្បាយចិត្តដែលនាង ផ្តល់ភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រដួច្នេះ ៕ 

មាស សុខសោភា និងអ្នកគាំទ្រនាង
មាស សុខសោភា និងអ្នកគាំទ្រនាង
មាស សុខសោភា និងអ្នកគាំទ្រនាង
មាស សុខសោភា និងអ្នកគាំទ្រនាង
មាស សុខសោភា និងអ្នកគាំទ្រនាង
មាស សុខសោភា និងអ្នកគាំទ្រនាង
មាស សុខសោភា និងអ្នកគាំទ្រនាង
មាស សុខសោភា និងអ្នកគាំទ្រនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា