ភ្នំពេញ៖ លោក គឹម សីហា ត្រូវបានប្រិយមិត្តជាពិសេសមិត្តនារីជាច្រើន សរសើរថាលោកជាស្វាមីដ៏ល្អ និងពូកែយកចិត្តភរិយា។ ជាពិសេស អ្នកទាំងពីរ ក៏ទទួលបាននូវចំណងដៃកូនស្រីម្នាក់ ដែលពេលនេះ មានអាយុ១៧អាទិត្យហើយ ។ 

ក្រោយពីមានវត្តមាន កូនចូលមកក្នុងជីវិតរបស់ពួកគេ គេសង្កេតឃើញ ពួកគេមានសុភមង្គល ស្នាមញញឹម ម្យ៉ាងវិញទៀត លោកក្នុងនាមជាឪពុក និងស្វាមី លោកបានបំពេញភារកិច្ចបានយ៉ាងល្អ។

ក្នុងនោះ លោកក៏ដើរតួរជាចុងភៅដ៏ល្អម្នាក់ផងដែរ ផ្ដល់ជូនភរិយាលោកនូវអ្វីដែលពិសេសជានិច្ច មិនថាតែអាហារ ការថែទាំ ការយកចិត្តទុកដាក់ មិនឲ្យផុតពីភ្នែករបស់លោកឡើយ ពីមួយថ្ងៃទៅមួយថ្ងៃ លោកតាមដានសុខភាពភរិយា គ្រប់ពេលតែម្តង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះលោកបានបង្ហោះរូបភាពមួយសន្លឹកក្នុងគណនីអុីនស្តារក្រាម ហើយរូបនោះ គឺជាពោះប្រពន្ធរបស់លោក។ ក្នុងនោះលោកបានសរសេរឲ្យដឹងថា កូនរបស់លោកកាន់តែធំឡើងហើយ មើលទៅលោកតែងតែមើលអំពីការលូតលាស់របស់កូនលោកជានិច្ច ។

នេះបានចំ ជាស្វាមី និងឪពុកគំរូម្នាក់មែន ឃើញហើយអ្នកណាដែលមិនច្រណែននោះ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា ! 

អ្នកនាងគង់ ចាន់ស្រីមុំ
លោក គឹម សីហា និងភរិយា
លោក គឹម សីហា ចង្អិនម្ហួូបផ្ទាល់ដៃ
កូនរបស់លោកក្នុងពេល១៧អាទិត្យ
លោក គឹម សីហា និងភរិយា
នេះជារូបថ្មីដែលលោកទើបតែបង្ហោះក្នុងគណនីអុីនស្តារក្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា