អាឡែកហ្ស៊ី គឺជាប្រតិកម្មអវិជ្ជមានមួយ ដោយប្រព័ន្ធភាពស៊ាំរបស់អ្នក ប្រតិកម្មជាមួយនឹងសារធាតុគីមី ឬចំណីអាហារណាមួយ ដែលអ្នកមិនដឹងខ្លួន។ ហើយប្រតិកម្មអាឡែកហ្ស៊ីនេះ អាចប៉ះពាល់ដល់ ច្រមុះ សួត បំពង់ក ត្រចៀកច្រមុះ ស្រទាប់ស្បែក ឬក្រពះរបស់អ្នកជាដើម។

លើសពីនេះទៅទៀតនោះ វាអាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួន ដូចជាកណ្តាស់ រមាស់ ហៀរទឹកភ្នែក ហៀរសំបោរ ភ្នែកក្រហម ដកដង្ហើមតឹងៗ ឬដង្ហើមខ្លី មានកន្ទួលលើស្បែក និងហើម -ល-។

រោគសញ្ញាទាំងនេះ កើតឡើងធ្ងន់ធ្ងរ ឬស្រាលវាអាស្រ័យទៅតាមប្រភេទនៃបញ្ហាអាឡែកហ្ស៊ី។ 

រូបភាពតំណាង

គួរឲ្យកត់សម្គាល់ផងដែរថា អ្នកអាចទទួលទានអាហារទាំងនេះ ដើម្បីប្រឆាំងទៅនឹងបញ្ហាអាឡែកហ្ស៊ី បានដោយមិនចាំបាច់ព្រួយបារម្ភ។

#ផ្លែប៉ោម

អ្នកគួរតែទទួលទានផ្លែប៉ោម ដែលគ្មានជាតិគីមី (ធម្មជាតិ) មួយផ្លែជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ និងធ្វើឲ្យប្រព័ន្នភាពស៊ាំរឹងមាំ ចៀសឆ្ងាយពីជំងឺផ្សេងៗ។ ដោយសារតែ ផ្លែប៉ោមវាមានផ្ទុកនូវសារធាតុម្យ៉ាង ដែលត្រូវបានគេដឹងថា អាចការពារប្រឆាំងនឹងប្រតិកម្ម អាឡែកហ្ស៊ីប្រកបដោយប្រសិទ្ធភាព។

#រមៀត

ដោយសារតែ វាមានផ្ទុកសារធាតុ Curcumin (ជាសមាសធាតុប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏មានឥទ្ធិពលដែលអាចជួយប្រឆាំងនឹងអាឡែរហ្ស៊ី) ទើបបានជារមៀត ត្រូវបានគេចាត់ទុកថា ជាអាវុធដ៏មានឥទ្ធិពលមួយ ដែលអាចទប់ស្កាត់អាឡែហ្ស៊ីបានយ៉ាងល្អ។

វិធីធ្វើ៖

• អ្នកអាចលាយម្សៅរមៀត (១ស្លាបព្រាកាហ្វេ) ឆុងជាមួយនឹងទឹកក្តៅ ឬទឹកដោះគោ (១កែវ) ហើយផឹកវាជារៀងរាល់ថ្ងៃ។

• មួយវិញទៀត អ្នកក៏អាចបន្ថែមរមៀត នៅក្នុងការចម្អិនម្អូបអាហារបានផងដែរ។  

រមៀតលាយជាមួយនឹងទឹកក្តៅ

#ក្រូចឆ្មារសម្បកលឿង

ក្រូចឆ្មារសម្បកលឿង វាមិនត្រឹមតែអាចជម្រុញប្រព័ន្ធភាពស៊ាំ ឲ្យមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចការពារ អាឡែហ្ស៊ី បានយ៉ាងល្អទៀតផង។

គួរបញ្ចាក់ផងដែរថា អ្នកអាចទទួលទានទឹកក្រូចឆ្មារសម្បកលឿង ក្នុងអំឡុងពេលថ្ងៃ ដើម្បីបន្សាបជាតិពុល ចេញពីរាងកាយ ក៏ដូចជាការពារបញ្ហាអាឡែកហ្ស៊ី។

#ខ្ទឹមស

សមត្ថភាពរបស់ខ្ទឹមស គឺប្រឆាំងទៅនឹងសកម្មភាព របស់អង់ហ្ស៊ីមមួយចំនួន ដើម្បីការពារពីបញ្ហាប្រតិកម្មអាឡែកហ្ស៊ី។ ហើយអ្នកគួរតែញ៉ាំខ្ទឹមសចំនួន ១ក្រាមក្នុងមួយថ្ងៃ ដើម្បីប្រឆាំងទៅនឹងអាឡែកហ្ស៊ី។

#ត្រីសាល់ម៉ុន (Salmon)

ដោយសារតែ ត្រីសាល់ម៉ុនមានផ្ទុកនូវសាធាតុខ្លាញ់ម្យ៉ាង ដែលអាចទប់ស្កាត់បញ្ហាអាឡែកហ្ស៊ីបានល្អ ដូចនេះអ្នកអាចទទួលទាន ត្រីសាល់ម៉ុន២ដងក្នុងមួយសប្តាហ៍ (ទទួលទានសមល្មម)។

#ផ្សិត

ផ្សិត ក៏ជាអាហារដែលអាចជួយកាត់បន្ថយប្រតិកម្ម អាឡែកហ្ស៊ី ចំពោះអ្នកដែលប្រឈមមុខជាមួយនឹង បញ្ហាអាឡែកហ្ស៊ីបានផងដែរ។ នេះបើយោងតាមរយៈការសិក្សាស្រាវជ្រាវមួយបានបង្ហាញ។

#តែបៃតង

អ្នកជំងឺដែលមានប្រតិកម្ម អាឡែហ្ស៊ី ត្រូវតែបន្ថែមតែបៃតងទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ ក៏ដូចជាប្រឆាំងជាមួយនឹងប្រតិកម្មអាឡែកហ្ស៊ីនេះ៕ 

ត្រីសាល់ម៉ុន(Salmon)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]