ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​បាន​ដាក់​ថ្នាំពុល​សត្វ​ឆ្កែ​ងាប់​ចំនួន​៣​ក្បាល​រួច​គាស់​ទ្វា​ផ្ទះ​ចូល​លួច​យក​ម៉ូតូ​១​គ្រឿង​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ កុម្ភៈ នៅ​ក្នុងភូមិ​កំប៉ង់​កើត ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច ។

ជន​មិន​ស្គាល់​មុខ​បាន​ដាក់​ថ្នាំពុល​សត្វ​ឆ្កែ​ងាប់​ចំនួន​៣​ក្បាល​រួច​គាស់​ទ្វា​ផ្ទះ​ចូល​លួច​យក​ម៉ូតូ​១​គ្រឿង​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ បាន សំណាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ចំណុច​ខាងលើ ។ ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ​ម៉ាក​ហុងដា​C១២៥ ស៊េរី​ឆ្នាំ​២០១៧ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១X-៨០៣៣ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​យ៉ាងតិច​៣​នាក់​បាន​ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ងាប់​អស់​៣​ក្បាល​មុន​ពេល​ធ្វើ​សកម្មភាព​គាស់​ទ្វា​ផ្ទះ​ចូល​លួច​យក​ម៉ូតូ ខណៈ​ម្ចាស់ផ្ទះ​កំពុង​ដេក​លក់ ។

ជន​មិន​ស្គាល់​មុខ​បាន​ដាក់​ថ្នាំពុល​សត្វ​ឆ្កែ​ងាប់​ចំនួន​៣​ក្បាល​រួច​គាស់​ទ្វា​ផ្ទះ​ចូល​លួច​យក​ម៉ូតូ​១​គ្រឿង​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព

បើ​តាម​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ចោរ​អាច​ចូល​តាម​ផ្លូវ​ខាង​មុខមុន​ពេល​ដាក់​ថ្នាំ​បំពុល​ឆ្កែ​ងាប់​អស់​៣​ក្បាល ។ គាត់​និយាយ​ថា ចោរ​បាន​គាស់​ទ្វា​ក្រោយ​ចូល​លួច​យក​ម៉ូតូ ខណៈ​គាត់​កំពុង​ដេក​លង់លក់ ។

ចោរ​បាន​គាស់​ទ្វា​ក្រោយ​ចូល​លួច​យក​ម៉ូតូ ខណៈ​គាត់​កំពុង​ដេក​លង់លក់

ប៉ុន្តែ​គាត់​បានដឹង​ពេល​ព្រឹក​ឡើង​ងើប​ពី​ដំណេក​ហើយ​បាត់​ម៉ូតូ​ពី​ក្នុងផ្ទះ និង​ឃើញ​ទ្វារ​បើក ។ លុះ​ដើ​រចេញ​ទៅ​ខាងក្រៅ​ផ្ទះ​ឃើញ​ឆ្កែ​គាត់​ងាប់​អស់​៣​ក្បាល​ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​ទៅ ។

ដើ​រចេញ​ទៅ​ខាងក្រៅ​ផ្ទះ​ឃើញ​ឆ្កែ​គាត់​ងាប់​អស់​៣​ក្បាល​ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​ទៅ

លោក ប៉ាន់ វាន់​នី អធិការ​ស្រុក​បាណ​ន់​បាន​ប្រាប់ កោះសន្តិភាព តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ក្រោយ​ពី​ទ​ទូល​បាន​ដំណឹង​នេះ ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ក្រុម​ចោរ​នេះ​នៅឡើយ​ទេ ហើយ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​សាកសួរ​ពី​ប្រភព​នានា​នៅ​ក្នុង​មូលដ្ឋាន ៕

ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ក្រុម​ចោរ​នេះ​នៅឡើយ​ទេ ហើយ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​សាកសួរ​ពី​ប្រភព​នានា​នៅ​ក្នុង​មូលដ្ឋាន

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]