ម៉ាឡេស៊ី៖ ពស់ថ្លាន់ពីរក្បាល ត្រូវបានអ្នកភូមិនៅលើកោះ Borneo ប្រទេសម៉ាឡេស៊ី បានបាញ់សម្លាប់ កាលពីរសៀលថ្ងៃសៅរ៍ សប្តាហ៍មុននេះ។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ខណៈពេលកំពុងស្ថិត​ក្នុងព្រៃបរបាញ់សត្វ អ្នកភូមិជាច្រើន បានស្តាប់ឮសម្លេងយ៉ាងចម្លែក ចេញពីប្រហោងដើមឈើ ដែលដួលរលំមួយដើម។ 

ភ្លាមៗនោះ នៅពេលដែលពួកគេចូលទៅមើល ពួកគេស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានប្រទះឃើញ ពស់ថ្លាន់មួយគូ កំពុងតែរួមរឹតស្នេហានឹងគ្នា នៅក្នុងប្រហោង​ឈើនោះ ដោយគេឃើញមានពស់ថ្លាន់ញីមួយក្បាល មានប្រវែងរហូតដល់ទៅជាង ៥ម៉ែត្រឯណោះ។ 

ពស់ថ្លាន់ ដែល​អ្នកភូមិសម្លាប់

អ្នកភូមិដែលនិយមទទួលទានសាច់ពស់ថ្លាន់ បានបាញ់សម្លាប់វា រួចក៏នាំគ្នាសែងដាក់​ឡាន​ដឹកទំនិញមួយគ្រឿង ដើម្បីយកទៅចាត់ចែងបន្ត។ 

ពស់ថ្លាន់ ដែល​អ្នកភូមិសម្លាប់
ពស់ថ្លាន់ ដែល​អ្នកភូមិសម្លាប់ ត្រូវ​បាន​ដឹតតាមឡាន

អ្នកភូមិម្នាក់ឈ្មោះ Tinsung Ujang វ័យ៦០ឆ្នាំ បានសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំង ព្រោះរូបគាត់មិនដែលធ្លាប់ឃើញពស់ថ្លាន់ឯណា ដែលមានប្រវែងវែងដូចនេះ នោះទេ។ គាត់បានឲ្យដឹងថា៖ 

«ខ្ញុំកាន់តែមានការភ្ញាក់ផ្អើល ព្រោះខ្ញុំមិនដែលឃើញពស់ថ្លាន់រួមស្នេហានឹងគ្នាពីមុនមកទេ ហើយក៏មិនដែលធ្លាប់ឃើញ ពស់ថ្លាន់យក្ស ដែលមានប្រវែងវែងជាង ៥ ម៉ែត្រនោះដែរ។ ចំណែកអាឈ្មោលវិញ គឺតូចខ្លាំងណាស់» ។

លោក Tinsung បានបន្តថា ពស់ថ្លាន់ដែលគេចាប់បានខាងលើនេះ នឹងត្រូវបានគេ​យក​​ទៅអាំង ឬ ក៏ឆា ជាម្ហូប។ ហើយចែករំលែកម្ហូបដែលបានចម្អិនរួច ដល់អ្នកភូមិ និងកសិករ​ ដែលរស់នៅក្បែរទីនោះ ស្មើៗគ្នាផងដែរ៕ 

សូមតាមដានវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]