ភ្នំពេញ៖ លោកឧកញ៉ាដួង ឆាយ ត្រូវបានអ្នកប្រជាពលរដ្ឋ នៅក្នុងស្រុកជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាស្គាល់លោកច្បាស់ តាមរយៈទង្វើមនុស្សធម៌ដែលលោកបានធ្វើកន្លងមក។

ជាការពិត រាល់ទង្វើដែលលោកបានធ្វើ បានធ្វើឲ្យមហាជនជាច្រើនពេញចិត្ត និងគោរពស្រលាញ់លោកយ៉ាងខ្លាំង។ យ៉ាងណាមិញ ចំពោះសុភមង្គលនៅក្នុងគ្រួសាររបស់លោកវិញក៏មានសេចក្តីសុខមិនធម្មតាដែរ ដោយមានភរិយាយ៉ាងមានសម្រស់ស្រស់ស្អាតផ្តល់ភាពកក់ក្តៅឲ្យលោកជានិច្ច។

ដោយឡែក កាលពីថ្មីនេះ នៅក្នុងគណនីហ្វេសប៊ុក របស់ភរិយាលោកបានបង្ហោះរូបភាពផ្ទះដែលកំពុងសាងសង់ របស់លោក ជាច្រើនសន្លឹក ដែលមើលទៅពិតជាធំ និងស្រស់ស្អាតខ្លាំង ដូចវិមានយ៉ាងដូច្នោះ ដែលនៅក្នុងនោះ លោកជំទាវក៏បានបញ្ជាក់ប្រាប់ថា ជាផ្ទះនៅក្នុងក្តីប្រាថ្នារបស់អ្នកជំទាវ ដែលផ្ទះនេះនឹងរួចរាល់ជាស្រេច នៅក្នុងរយៈពេល៣ខែទៀត។

ក្រោយពីបានឃើញរូបភាព ផ្ទះដ៏ស្រស់ស្អាត ធំដូចវិមាន ដែលកំពុងសាងសង់នៅសល់ តែដេគ័រ សសរក្នុងផ្ទះ អាងហែលទឹកនិងសួនច្បារ ប៉ុណ្ណោះ ក៏អាចធ្វើឲ្យមហាជនជាច្រើនស្រលាញ់ និងជាប់ចិត្តយ៉ាងខ្លាំងទៅហើយ ចុះទម្រាំសង់រួចទៀតមិនដឹងជាស្អាតប៉ុណ្ណា៕ 

គ្រួសារលោកឧកញ៉ាដួង ឆាយ
លោកឧកញ៉ាដួង ឆាយ និងលោកជំទាវ
លោកឧកញ៉ាដួង ឆាយ និងលោកជំទាវ
ផ្ទះដែលកំពុងសាងសង់របស់លោកឧកញ៉ាដួង ឆាយ និងលោកជំទាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]