កូរ៉េខាងត្បូង៖ តារាសម្តែងរបស់ប្រទេសកូរ៉េខាងត្បូង នាង Ham So Won ដែលប្រិយមិត្តមួយចំនួនស្គាល់នាង តាមរយៈរឿងដ៏ល្បីដែលមានចំណងជើងថា «Sex is Zero» បើទោះជាពេលនេះ នាងមានអាយុ៤១ឆ្នាំក្តី ប៉ុន្តែសម្រស់របស់នាងហាក់មិនប្រែប្រួលទាល់តែសោះ ហើយនាងនៅតែស្រស់ស្អាត ដូចតារាស្រីវ័យ២០ឆ្នាំយ៉ាងដូច្នេះដែរ។

ដោយឡែកកាលពីថ្មីៗនេះ តារាស្រីវ័យ៤១ឆ្នាំរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវពេលដែលនាងបានប្រកាស និងបង្ហាញមុខសង្សាវ័យក្មេងរបស់ខ្លួន ដែលមានអាយុ១៨ឆ្នាំ ហើយថែមទាំងប្រកាសថា នឹងចូលរោងការជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ ដោយផ្អែកលើការសម្ភាសន៍ផ្ទាល់ជាមួយ នាង Ham So Won បានឲ្យដឹងថា “ដំបូងនាងមានអារម្មណ៍ស្ទាក់ស្ទើរជាមួយក្មេងប្រុសម្នាក់នេះ ប៉ុន្តែក្តីស្នេហ៍របស់បុរសម្នាក់នេះ បានធ្វើឲ្យបេះដូងនាងព្រមបើកទទួលយករូបគេ”។

យ៉ាងណាមិញ ដោយផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានឲ្យដឹងថា បុរសដែលជាសង្សាក្មេងរបស់នាង គឺជាជនជាតិចិន ហើយមិនត្រឹមតែប៉ុណ្ណោះ ក្មេងប្រុសម្នាក់នោះថែមទាំងជាប្រុសស្អាត Ulzzang នៅក្នុងប្រទេសចិនថែមទៀតផង។

ទោះជាយ៉ាងណាក្តី នាង Ham So Won ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរថា នាងមិនត្រឹមតែសំណាង មានមុខមាត់ស្រស់ស្អាតក្មេងជាងអាយុប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំង បានរៀបការ ជាមួយប្រុសក្មេងដ៏សង្ហាថែមទៀត៕

នាង Ham So Won ដែលមានអាយុ៤១ឆ្នាំ
សង្សាររបស់នាង Ham So Won ដែលមានអាយុ១៨ឆ្នាំ
Han So Won និងសង្សាររបស់នាង
Han So Won និងសង្សាររបស់នាង
Han So Won និងសង្សាររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]