បរទេស៖ ខែ្សប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alexis Sanchez បាននិយាយថា កំពូលកីឡាករ Lionel Messi បានអង្គុយយំ ក្រោយស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេច ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Chelsea កាលពីរដូវកាល ២០១១-២០១២។

Lionel Messi

កាលពីរដូវកាលនោះ Barcelona បានធ្លាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម Chelsea ដោយគ្រាប់បាល់ចំណេញ Away goal ដែលគ្រានោះ Messi មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ដើម្បីឲ្យក្រុមមានសង្ឃឹម តែរូបគេធើ្វមិនបានសម្រេច។

Sanchez ដែលធ្លាប់លេងឲ្យ Barcelona កាលពីអតីតកាល បាននិយាយថា៖ «អ្នកអាចយំ ប្រសិនបើអ្នកចាញ់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ វាគឺជាផ្នែកមួយនៃបាល់ទាត់» ។

ការប្រកួតរវាង Barcelona និង Chelsea
«ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Barcelona ពេលប្រកួតទល់នឹង Chelsea ខ្ញុំបានឃើញ Leo យំ ដោយសារតែ ក្នុងការប្រកួតនោះ គឺក្រុមទាំងមូលលេងពឹង លើសមត្ថភាពរៀងៗខ្លួនពេក មិនលេងជាក្រុម ដែលធើ្វឲ្យ Messi និង អ្នកគាំទ្រ មិនពេញចិត្ដ» Sanchez បន្ត ៕
Messi
Alexis Sanchez
Messi និង Sanchez កាលលេងជាមួួយគ្នានៅ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]