ភ្នំពេញ៖ បន្ទាប់ពីពិធីការិនីចាស់វស្សា អ្នកនាង គង់ សុជាតិ បានរៀបការជាមួយលោក ជា វិបុល គ្រប់គ្នាសម្គាល់ឃើញថា អ្នកនាង ហាក់បីដូចជារស់នៅទ្រនំសុខស្រួល  ក្រោមការថ្នាក់ថ្នម មើលថែទាំពីស្វាមី ឃើញហើយគួរឲ្យច្រណែន ថែមទាំងទទួលបានចំណងដៃកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង។

ជាក់ស្ដែង ម្សិលមិញនេះក៏ជាថ្ងៃកំណើតកូនប្រុសស្រីរបស់អ្នកនាង ក្នុងនោះអ្នកម្ដាយ រូបនេះ ក៏បានប្រារព្ធពីធីខួបកំណើតជាលក្ខណៈគ្រួសារ ជូនកូនសំណព្វទាំង២ ដោយទឹកមុខញញឹមស្រស់ ព្រមទាំងចែកចាយរូបភាពទាំងនោះលើបណ្ដាញសង្គមទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងការតុបតែងរបស់គ្រួសារអ្នកនាង ម្នាក់ៗសុទ្ធតែងស្លៀកពាក់ជា ឈុតគូៗ សូម្បីតែអតីតតារាចម្រៀងលោក គង់ សង្វារដានី ដែលជាប្អូនប្រុសអ្នកនាង និងភរិយាលោក ក៏នាំគ្នា ស្លៀកពាក់ដូចគ្នាដែរ។

គ្រាន់តែឃើញរូបភាពទាំងភ្លាម ធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មិនតិចទេ ដែលលាន់មាត់សរសើរ ពីទំនាក់ទំនងនៃគ្រួសារមួយនេះ ថាពិតជាល្អ និងមានភាពផ្អែមល្ហែមខ្លាំង ឃើញហើយគួរឲ្យច្រណែនតែម្ដង៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនា រូបភាពទាំងអស់គ្នា៖

បណ្ដុំរូបភាពជាលក្ខណៈគ្រួសារ របស់ គង់ សុជាតិ ពិតជាផ្អែមល្ហែម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ