ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់ កើតមានជំងឺដ៏កម្រម៉្យាង ដែលបណ្តាលឲ្យ ឈាមហូរចេញតាមភ្នែកយ៉ាងច្រើន។

នារីរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ត្រឹមឈ្មោះ Geeta មានវ័យ២១ឆ្នាំ រស់នៅក្នុងស្រុក Saharsa រដ្ឋ Biharhas នៃប្រទេសឥណ្ឌា។

នាង Geeta ត្រូវបានគេរាយការណ៍ថា ត្រូវបានស្វាមីសម្រេចចិត្តចាកចោលនាង កាលពីឆ្នាំមុនកន្លងទៅនេះ ដោយចោទនាងថា ជាមេធ្មប់។ នោះក៏ដោយសារតែ Geeta នាងតែងតែឧស្សាហ៍ហូរឈាមតាមភ្នែក គួរឲ្យខ្លាច។

នាង Geeta

បើយោងតាមការសិក្សាមួយ បោះពុម្ភដោយ Indian Journal of Haematology ជំងឺនេះ ត្រូវបានគេហៅថា «Hamatohidrosis» ដែលជាលក្ខខណ្ឌជំងឺដ៏កម្រមួយ បណ្តាលឲ្យសរសៃឈាមរបស់អ្នកជំងឺ រួមតូចជាងមុន រាល់ពេលដែលអ្នកជំងឺនោះ ទទួលអារម្មណ៍តានតឹង។

បន្ថែមលើនេះ វាបណ្តាលឲ្យឈាម ហូរសំដៅទៅកាន់ក្រពេញញើស និងជ្រៀបចេញមកក្រៅផងដែរ។

ជំងឺដ៏កម្រនេះ ត្រូវបានប្រភពឲ្យដឹងថា កើតមានលើមនុស្សតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សប្រមាណ ១០លាននាក់។ ដោយសារតែ ភាពកម្ររបស់ជំងឺនេះ គ្រូពេទ្យមួយចំនួន ពុំដែលដឹងឮ អំពីវានោះឡើយ។

ឪពុករបស់ Geeta បានបង្ហើបប្រាប់ថា ស្ថានភាពជំងឺកូនស្រីរបស់គាត់ កាន់តែមានសភាពយ៉ាប់យុឺនទៅៗ រហូតមកទល់ពេលនេះ នាងមិនត្រឹមហូរឈាមតាមភ្នែកប៉ុណ្ណោះទេ ថែមទាំងហូរតាម ផ្នែកផ្សេងទៀត នៃរាងកាយផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

នាង Geeta
នាង Geeta

សូមអធ្យាស្រ័យ មិនអាចបង្ហាញវីដេអូឃ្លីបនៅទីនេះបាន!

សូមចុចលីងខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖

នារីវ័យក្មេងដ៏គួរឲ្យអាណិតម្នាក់ កើតមានជំងឺកម្រម៉្យាង ធ្វើឲ្យចេះតែហូរឈាមតាមភ្នែក ហើយត្រូវស្វាមីចោទថាជា មេធ្មប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]