ក្រុមហ៊ុន HUAWEI ចង់ចូលរួមការគិតចូលរួមកែលម្អ និងការគិតរបស់យុវវ័យ រឺការយល់ភាគច្រីន ដែលយល់ថា 14 កុម្ភៈ ថ្ងៃបុណ្យសង្សារ ក៏បានដាក់ប្រធានបទមួយគឺ ក្តីស្រឡាញ់ សម្រាប់ការប្រកួតនិងចែករំលែកដល់អតិថិជនក៏ដូចជាយុវវ័យ ។ 

គួរបញ្ផាក់ផងដែរថា HUAWEI បានបញ្ចេញនូវការប្រកួតរដូវកាលទី4 (HUAWEI PhotoContest4) ដែលជាប្រកួតថតរូបស្មាតហ្វូនដ៏ធំប្រចាំឆ្នាំ អនុញ្ញាត អោយអតិថិជន បេក្ខជនបញ្ចេញថ្វីដៃ រាប់អានមិត្តភក្តិ អ្នកចូលចិត្តស្រលាញ់ការថតរូប និងលើកកំពស់ វិស័យថតរូបអោយកាន់តែផុសផុល ដែលជ័យលាភីអាចឈ្នះរង្វាន់ធំសម្រាប់ជ័យលាភី 4 នាក់ ក្នុងរយៈពេលការប្រកួត 4 ខែ ឈ្នះរង្វាន់ប្រចាំសប្តាហ៍ 4 ដង ក្នុង1ខែ (រង្វាន់អនុស្សាវរីយ៍ដ៏ច្រើនសន្ធឹកសន្ធាប់)។ ក្នុងវគ្គចុះឈ្មោះរយៈពេល 2 សប្តាហ៍កន្លងមក ទទួលបានការគាំទ្រប្រមាណ 400 នាក់ ក្រុមហ៊ុនក៍បានដាក់ប្រធានបទសាកល្បង “ក្តីស្រឡាញ់ “ដើម្បីផ្តល់កាសអោយអ្នកចូលរួមឈ្នះរង្វាន់អនុស្សាវរីយ៍ ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា៖

“ក្រុមហ៊ុនតែងតែបង្កើតកម្មវិធីប្លែកៗ ដើម្បីផ្តល់ការសប្បាយនិងរង្វាន់ពិតៗជាការតបស្នងជូនដល់អ្នកប្រើប្រាស់ ជានិច្ចនិងអាចចូលរួមប្រកួតគ្រប់ម៉ាកស្មាតហ្វូន។ ​ក្រុមហ៊ុន​​​ក៍បានរៀបចំបើកវគ្គបង្រៀនថតរូបដោយស្មាតហ្វូន នៅតាមបណ្តារខេត្តធំៗ ដូចជា កំពង់សោម សៀមរាប បាត់ដំបង ក៍ដូចជាភ្នំពេញផងដែរ ដើម្បីបណ្តុះបណ្តាលអតិថិជន ដែលចូលចិត្ត និងស្រលាញ់ការថតរូប តាមរយៈទ្រឹស្តី ការចុះអនុវត្តថតផ្ទាល់ ការប្រកួតខ្នាតតូច ។ លោកបន្ថែមថា ក្នុងប្រធានបទនេះ ក៍មានគោលបំណងចូលរួមកែ លម្អ និងការគិតរបស់យុវវ័យ រឺការយល់ភាគេច្រីន ដែលយល់ថា គឺជាថ្ងៃបុណ្យសង្សារ តែតាមពិត គឺ ទិវាក្តីស្រឡាញ់ ជាទូទៅ ពោលគឺ ក្តីស្រឡាញ់រវាងដៃគូរ មិត្តភក្តិ បងប្អូន ឪពុកម្តាយ ដែលគួរតែចំណាយពេលជាមួយគ្នាអោយបានច្រើន ជិតស្និត ដើរកំសាន្តជុំគ្នាញឹកញាប់ កាន់តែល្អ ។ ”
ថ្ងៃបុណ្យសង្សារ
ថ្ងៃបុណ្យសង្សារ

ការប្រកួតថតរូបដោយស្មាតហ្វូនដ៏ធំប្រចាំឆ្នាំរបស់ HUAWEI នេះ មាន 4 ដំណាក់កាល ៖

• វគ្គទី 1 វគ្គចុះឈ្មោះ

ដើម្បីចុះឈ្មោះ ជាការងាយស្រួល ដោយគ្រាន់តែថតរូបថ្មី និងផុសក្នុងបណ្តាញសង្គម ផ្ទាល់ខ្លួនជា Public និងក្នុង Group ផ្លូវការ: Cambodia Photography (HUAWEI Nova2i) ដោយសរសេរថា #HUAWEIPhotoContest4 #4Cameras #HUAWEInova2i។ បេក្ខជនដែលចាប់អារម្មណ៍គ្រាន់តែចូលទៅ Link ខាងក្រោមនេះដើម្បីចុះឈ្មោះនិងផ្ញើរូបថតជាផ្លូវការ https://photocontest4.wixsite.com/photocontest4/registerform

• វគ្គទី 2 វគ្គតារា HUAWEI (ការប្រកួតតាមតំបន់)

• វគ្គទី 3 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ភ្នំពេញ រឺកំសាន្តប្រកួតជាក្រុមនៅ មណ្ឌលគីរី រឺកំពត)

• វគ្គទី 4 វគ្គផ្តាច់ព្រ័ត្រ (ភ្នំពេញ ក្នុងកម្មវិធីផ្លូវការដ៍ធំរបស់ Huawei)

បេក្ខជននឹងឈ្នះរង្វាន់ធំដំណើរកំសាន្តថតរូបនៅសឹង្ហបូរី (2 រង្វាន់), HUAWEI Nova2i (2 រង្វាន់) និងរង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់ទៀត។ រាល់រូបថត និងជ័យលាភីទាំងអស់ ត្រូវឆ្លងកាត់ការវាយតំលៃដោយមានគណៈកម្មការមួយក្រុម ដែលអោយ 100% នៅលើគុណភាពរូប ។

តោះមើលរូបថតមួយចំនួនដែលទាក់ភ្នែក ចំពោះប្រធានបទ ក្តីស្រឡាញ់ ក្នុងសប្តាហ៍នេះ...

ការប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំរបស់ HUAWEI
ការប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំរបស់ HUAWEI

កម្មវិធីប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ HuaweiPhotoContest4 នេះមានរយៈពេលចុះឈ្មោះ 11 សប្តាហ៍ ប្រកួតជម្រុះ 6 សប្តាហ៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ សរុប 18 សប្តាហ៍ ដោយក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុននិងដៃគូសារព័ត៌មាន ដូចជា Sabay, Khmerload, Khmer Note, Electronic World, Apexel និង SMART ។

ការប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំរបស់ HUAWEI

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]