ពពួកព្រូន ឬប៉ារ៉ាស៊ីត វាមានច្រើនប្រភេទ និងមានទំហំខុសៗគ្នា។ ម្យ៉ាងទៀតការកើតមានពពួកព្រូន ឬប៉ារ៉ាស៊ីតនេះ គឺដោយសារតែ ការឆ្លងមេរោគពីសត្វចិញ្ចឹមមកមនុស្ស កង្វះអនាម័យ ដូចជា ការលាងសម្អាតដៃក្រោយពេលចេញពីបង្គន់ ការចម្អិនសាច់មិនបានឆ្អិនល្អ ជាពិសេស សាច់ជ្រូក និងគ្រឿងសមុទ្រ ហើយមួយវិញទៀតនោះ គឺការទទួលទានទឹកមិនស្អាត។

ហេតុដូច្នេះ យើងនឹងណែនាំអំពីរោគសញ្ញា ក៏ដូចជាការព្យាបាលតាមបែបធម្មជាតិដែលអ្នកអាចធ្វើបានយ៉ាងងាយស្រួល។ 

រូបភាពតំណាង

#ចំពោះរោគសញ្ញាដែលបង្ហាញថាអ្នកកើតមានព្រូននៅក្នុងខ្លួនរួមមាន៖

• រមាស់នៅតំបន់ជុំវិញរន្ធគូថ

• រាគរូស ទល់លាមក ឈឺចុកចាប់ក្នុងពោះ និងក្អួតចង្អោរ

• ស្រកទម្ងន់ដោយមិនដឹងមូលហេតុ 

• កង្វះសារធាតុចិញ្ចឹម

• អស់កម្លាំង និងចេះតែមានអារម្មណ៍មិនស្រួលក្នុងខ្លួន

• ការស្ទះពោះវៀន

• មានការឆ្លងមេរោគសួត

• មានភាពស្លេកស្លាំង

• និង ដំបៅក្រពះជាដើម។ 

រូបភាពតំណាង

#ខាងក្រោមនេះ គឺជាវិធីព្យាបាលធម្មជាតិ ដើម្បីសម្លាប់ប៉ារ៉ាស៊ីត និងពពួកព្រូន នៅក្នុងខ្លួនចេញ៖

១/ ខ្ទឹមស

វិធីធ្វើ៖

• ដំបូងអ្នកត្រូវកិនខ្ទឹមស ចំនួន២កំពឹស ឲ្យល្អិត រួចទុកវាចោលរយៈពេល ១០នាទី

• បន្ទាប់មកលាយយ៉ាអួ ចំនួន ១ឬ២ស្លាបព្រាបាយ ជាមួយនឹងខ្ទឹមសដែលកិនរួច និងច្របល់ឲ្យសព្វល្អ

• ជាចុងក្រោយ អ្នកអាចទទួលទានល្បាយនេះ ជារៀងរាល់ថ្ងៃ រយៈពេល២សប្តាហ៍រហូតទាល់តែអាចសម្លាប់ពពួកព្រូន ក្នុងពោះវៀនអស់។ 

រូបភាពតំណាង

២/ គ្រាប់ល្ហុង

គ្រាប់ល្ហុង ក៏ត្រូវបានគេចាត់ទុកថា ជាឱសថដ៏ល្អដែលអាចសម្លាប់ប៉ារ៉ាស៊ីត និងពពួកព្រូនតូចៗ ចេញពីពោះវៀនរបស់អ្នកបានយ៉ាងល្អ។

វិធីធ្វើ៖

• កិនគ្រាប់ល្ហុងចំនួន៥ ទៅ៦គ្រាប់ ដាក់ក្នុងទឹកមួយកែវ ឬទឺកដោះគោក៏បាន

• អ្នកអាចទទួលទានទឹកនេះ ជារៀងរាល់ថ្ងៃ រយៈពេល២ទៅ៣សប្តាហ៍ ដើម្បីតាមដានមើលថា អាការរបស់អ្នកធូរស្បើយជាងមុន។ 

រូបភាពតំណាង

៣/ ខ្ទឹមបារំាង

ខ្ទឹមបារាំង គឺជាអ្នកសម្លាប់ព្រូនបានយ៉ាងឆាប់រហ័ស តាមបែបធម្មជាតិ។

វិធីធ្វើ៖

• ច្របាច់យកទឹកខ្ទឹមបារំាងប្រហែល ២ស្លាបព្រាបាយ លាយជាមួយយ៉ាអួ រួចច្របល់ឲ្យសព្វល្អជាការស្រេច។

• អ្នកអាចទទួលទានល្បាយនេះ ជារៀងរាល់ថ្ងៃ រយៈពេល២ទៅ៣សប្តាហ៍ រហូតទាល់តែព្រូនត្រូវបានកម្ចាត់ចេញអស់ ៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]