ភ្នំពេញ៖ ប្រិយមិត្ត ដែលស្នេហាវិស័យសិល្បៈ រមែងបានជ្រាបពីព័ត៌មាន អ្នកស្រី ចាន់ ស្រីណុច ហៅ ចែមុំ មីកាសា ត្រូវបានដោះលែង ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងករណី ការជួញដូរតារាក្មេងៗ។ 

អ្វីដែលមិននឹកស្មានដល់នោះ  ការបង្ហាញវត្តមានជាថ្មីរបស់អ្នកស្រី ត្រូវបានទស្សនិកជន ពិសេសបណ្ដាញសង្គមជាច្រើន  មានការភ្ញាក់ផ្អើល ហើយសូម្បីតែតារាបង្ហាញម៉ូតស្រីល្បីលំដាប់ជួរមុខ កញ្ញា ទឹម  រដ្ឋា ក៏សម្ដែងអារម្មណ៍នឹករលឹក និង រំភើបជាខ្លាំង ក្រោយពីបានជួប ចែមុំ មីកាសានេះដែរ។ 

ដោយកញ្ញា បានបង្ហោះរូបភាពជាមួយ ចែមុំ តាមកាយវិការយ៉ាងស្និទ្ធស្នាល ព្រមជាមួយសារ មួយថា៖ « Oh my god finaly I could met her Miss her so much it been long time not see her but she still look young .who still remember her?» 

គួរបញ្ជាក់ដែរថា អ្នកស្រី ចាន់ ស្រីណុច ហៅ ចែមុំ ដែលជាម្ចាស់ហាងសាឡន មីកាសា ដែលជាបុគ្គលម្នាក់ មានទំនាក់ទំនងយ៉ាងល្អ ជាមួយអ្នកសិល្បៈ សឹងតែគ្រប់គ្នា មិនមែនមានតែ កញ្ញា ទឹម រដ្ឋា ម្នាក់ប៉ុណ្ណោះទេ៕

ទឹម រដ្ឋា រំភើបខ្លាំង ក្រោយបានជួប ចែមុំ មីកាសា
ទឹម រដ្ឋា រំភើបខ្លាំង ក្រោយបានជួប ចែមុំ មីកាសា
ទឹម រដ្ឋា រំភើបខ្លាំង ក្រោយបានជួប ចែមុំ មីកាសា
ចែមុំ មីកាសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា