អេស្ប៉ាញ៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo បានគ្រប់គ្រងពិភពបាល់ទាត់ ដោយពួកគេម្នាក់ៗបានឈ្នះពាន Ballons D'or ចំនួន ៥ដង ចាប់តាំងពីឆ្នាំ ២០០៨មកម្លេះ។

យ៉ាងណាមិញ ខ្សែប្រយុទ្ធរបស់ក្រុម FC Barcelona កីឡាករ Messi បានបង្ហើបពីបេក្ខភាពកីឡាករ ៣រូបដែលខ្លួនជឿជាក់ថា អាចនឹងចូលរួមប្រកួតប្រជែងដណ្តើមពាន Ballon D’or ជាមួយរូបគេនិងកីឡាករ Cristiano Ronaldo ។

កីឡាករសញ្ចាតិអាហ្សង់ទីន រូបនេះ បានថ្លែងប្រាប់ទស្សនាវដ្ដី World Soccer យ៉ាងដូច្នេះថា៖

កីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo ពេលឈ្នះពាន Ballon D'or
«ក្នុងពេលបច្ចុប្បន្ននេះ មានកីឡាករអស្ចារ្យជាច្រើន ដែលអាចឈ្នះពានរង្វាន់ Ballon D’or ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានតែកីឡាករចំនួនពីររូបប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ មានកីឡាករច្រើនរួមមាន កីឡាករ Neymar កីឡាករ Kylian Mbappe និងកីឡាករ Luis Suarez សុទ្ធសឹងតែជាអ្នកមានឱកាស ចូលរួមប្រកួតប្រជែង» ៕
កីឡាករ Neymar
កីឡាករ Kylian Mbappe
កីឡាករ Luis Suarez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]