បរទេស៖ ខែ្សការពាររបស់ក្រុមសេះបង្កង់ Juventus កីឡាករ Giorgio Chiellini បានសរសើរដល់ខែ្សប្រយុទ្ធរបស់ក្រុម Tottenham Hotspur កីឡាករ Harry Kane ថាកម្រិតលេងរបស់គេនាពេលនេះ គឺស្មើនឹងកម្រិតលេងរបស់កំពូលកីឡាករ Messi និង Rolando ហើយ។ 

Giorgio Chiellini

Kane នឹងត្រូវប្រឈមមុខ នឹងខែ្សការពារជើងចាស់ Chiellini ពេលដែល Spur ប៉ះ Juventus នាវេលាយប់នេះ ម៉ោង ២និង៤៥នាទី រំលងអធ្រាត្រ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ។

ខ្សែការពារវ័យ ៣៣ឆ្នាំ បាននិយាយថា កីឡាករជម្រើសជាតិអង់គ្លេស រូបនេះ កំពុងតែមានទម្រង់លេងដ៏អស្ចារ្យ ដែលអាចនឹងស្មើកំពូលកីឡាករ២រួប គឺ Cristiano Ronaldo និង Lionel Messi ហើយបានព្រមានអ្នកគាំទ្រ Spur ថា Kane នឹងអាចចាកចេញពីក្លិប ប្រសិនបើក្រុមទាំងមូល ពុំមានសមត្ថភាពឈ្នះពានទេនោះ។ 

Harry Kane
«Kane ពេលនេះ គឺជាកីឡាករដែលមិនអាចមើលរំលងបានទេ។ ជាមួយនឹងគ្រាប់បាល់ដែលគេស៊ុតបញ្ចូលទី គឺរូបគេកំពុងស្ថិតក្នុងកម្រិតមួយដ៏អស្ចារ្យ។ Kane គឺកំពុងស្ថិតក្នុងកម្រិតមួយស្មើនឹង Messi, Ronald, Neymar។ ខ្ញុំច្បាស់ណាស់ថា Tottenham នឹងធើ្វអ្វីគ្រប់យ៉ាង ដើម្បីប្រាកដថា ពួកគេនឹងអាចទុក Kane នៅក្លិបឲ្យបានយូរ» ៕
Giorgio Chiellini ជឿថា Kane គឺកំពុងស្ថិតក្នុងកម្រិត Messi និង Ronaldo
Giorgio Chiellini ជឿថា Kane គឺកំពុងស្ថិតក្នុងកម្រិត Messi និង Ronaldo
ក្រុម Spur ហ្វឹកហាត់ត្រៀមជួប Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]