ភ្នំពេញ៖ កូនៗរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ កំពុងតែមានសន្ទុះក្នុងការគាំទ្រខ្លាំង មិនចាញ់ឪពុកដែលជាតារាចម្រៀងយូរឆ្នាំនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃសុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ មានភាពមមាញឹកខ្លាំងមិនធម្មតា ដែលមិនថាតន្រ្តីតូចធំនោះទេ។

យ៉ាងណាមិញ តារាវ័យក្មេងទាំងនេះ ហេតុតែមានឈាមជ័រសិល្បៈតពីឪពុក ធ្វើឲ្យពួកគេពេញចិត្តជាមួយវិស័យមួយនេះមែនទែន មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីចេះច្រៀង និងរាំ តារាកំពូលសម្រស់ប៉ុន្មានដួងនេះ ក៏ចេះលេងភ្លេងមិនចាញ់តារាផ្សេងៗដែរ។

ជាក់ស្តែង បុណ្យនៃក្តីស្រលាញ់ក៏ជិតចូលមកដល់ តារាទាំង២ដួងនេះកំពុងត្រៀមខ្លួននៅក្នុងការប្រគុំតន្ត្រីមួយកន្លែង លើសពីនេះក៏មានការថតឈុតខ្លីរបស់ពួកគេទាំងពីរដែរ។

នៅក្នុងនោះដែរ ក៏មានក្រុមការងារបានថតយកទិដ្ឋភាព និងសកម្មភាពរបស់តារាទាំងពីរដួង ខណៈពេលដែល ម្តាយ និងឪពុកលោក ព្រាប សុវត្ថិ បានមើលថែ ជួយកែតម្រូវកន្លែងខុសត្រូវ ដែលម្តាយរបស់លោកបានជួយតុបតែងខ្លួនឲ្យកូនៗ មើលទៅដូចជាព្រះរាជបុត្រាយ៉ាងដូច្នោះ រីឯឪពុកវិញជួយណែនាំកូននៅក្នុងការថតយ៉ាងគួរឲ្យសរសើរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កូនៗលោកព្រាប សុវត្ថិ
គ្រួសាររបស់លោកព្រាប សុវត្ថិ
លោកព្រាប សុវត្ថិ និងកូនៗ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ និងម្តាយ
សុវត្ថិ មុនីវណ្ណ និងម្តាយ
ភរិយាលោកព្រាប សុវត្ថិ មើលថែកូនបានយ៉ាងល្អ
លោកព្រាប សុវត្ថិ ពេលកំពុងណែនាំកូន
លោកព្រាប សុវត្ថិ ពេលកំពុងណែនាំកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ